ការប្រឡងឆមាសលើកទី២ សម្រាប់សិស្សានុសិស្សថ្នាក់ទី៩ និងទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ បានរៀបចំការប្រឡងឆមាសលើកទី២ ឆ្នាំសិក្សា២០២៤–២០២៥ សម្រាប់សិស្សានុសិស្សថ្នាក់មធ្យមសិក្សា។ សិស្សានុសិស្សថ្នាក់៩ និងថ្នាក់ទី១២ ត្រូវចូលប្រឡងតាមបន្ទប់សិក្សាដោយយោងទៅតាមបញ្ជីឈ្មោះដែលបានបិទផ្សាយ នៅតាមបន្ទប់ប្រឡងនីមួយៗមានគណៈកម្មការអនុរក្ស ហើយមានគណៈកម្មការ និងអប្បមាទ ព្រមទាំងមានការតាមដានយ៉ាងហ្មត់ចត់ពីសំណាក់គណៈកម្មការរៀបចំការប្រឡងផងដែរ។ សិស្សានុសិស្សបានខិតខំយ៉ាងយកចិត្តទុកដាក់ប្រឡងលើវិញ្ញាសារបស់ខ្លួនពោរពេញ ដោយក្តីសង្ឃឹមយ៉ាងមុតមាំ និងទន្ទឹងរង់ចាំមើលលទ្ធផលប្រឡងរបស់ខ្លួនដោយភាពអន្ទះសា។ នៅក្នុងការប្រឡងនោះផងដែរ គណៈកម្មការអនុរក្សបានពន្យល់លម្អិតពីបទបញ្ញត្តិប្រឡងដល់សិស្សានុសិស្សឱ្យបានយល់ជាក់ច្បាស់គ្រប់គ្នា។ គួរបញ្ជាក់ផងដែរថា ការប្រឡងឆមាសលើកទី២នេះនឹងប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥។