(KHMER) តើបដិវត្តន៍ឧស្សាហកម្មនៃដំណាក់ទំាង៤ មានការវិវត្តយ៉ាងដូចម្តេច?”

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា
ក្រោមប្រធានបទ “តើបដិវត្តន៍ឧស្សាហកម្មនៃដំណាក់ទំាង៤ មានការវិវត្តយ៉ាងដូចម្តេច?”
អត្ថបទដកស្រង់ដោយ : សូ សារុំ
#MJQE#AmericanInterconSchool

 

 

ពិភពលោកបានបង្កើតបច្ចេកវិទ្យាថ្មីៗដើម្បីបម្រើដល់បដិវត្តន៍ឧស្សាហកម្ម ដែលបច្ចុប្បន្នបដិវត្តន៍ឧស្សាហកម្មមានការវិវត្តបាន៤ដំណាក់ ខណៈបដិវត្តន៍ឧស្សាហកម្មបានជួយសម្រួលដល់វិស័យឧស្សាហកម្មយ៉ាងខ្លាំង។ ខាងក្រោមនេះគឺជាបដិវត្តន៍ឧស្សាហកម្មទាំង៤ដំណាក់កាល៖

 

បដិវត្តន៍ឧស្សាហកម្មលើកទី១ : បានចាប់ផ្តើមនៅក្នុងចក្រភពអង់គ្លេស ក្នុងសតវត្សទី១៨ នឹងបានរីករាលដាលពេញប្រទេសអឺរ៉ុប និងទ្វីបអាមេរិច។ បច្ចេកវិទ្យាថ្មីៗជាច្រើនត្រូវបានបង្កើតឡើងដោយអង់គ្លេស ដើម្បីជួយបម្រើក្នុងវិស័យឧស្សាហ៍កម្មថ្មី ដែលត្រូវបានបង្កើតឡើង។មនុស្សបានផ្លាស់ប្តូរពីការធ្វើការងារស្រែចំការមកធ្វើការក្នុងឧស្សាហកម្ម វាយនភណ្ឌ និងរោងចក្រផលិតដែក។ ការរកឃើញ និងបង្កើតម៉ាស៊ីនដើរដោយចំហាយទឹកបានជួយសម្រួលការងារ មនុស្សជាច្រើន។ ឧស្សាហកម្ម ចាប់ផ្តើមផ្លាស់ប្តូរពីការងារប្រើប្រាស់កម្លាំងមនុស្សជំនួសដោយម៉ាស៊ីនដែលបំពាក់ម៉ាស៊ីនដើរដោយចំហាយទឹក។ ការប្រើប្រាស់ម៉ាស៊ីនជំនួសការប្រើកម្លាំង ដើរតួយ៉ាងសំខាន់ក្នុងការបង្កើនការផលិតនៅតាមរោងចក្រធ្វើឱ្យមនុស្សជាតិ ស្គាល់ការរីកចម្រើនយ៉ាងខ្លាំង។ បដិវត្តឧស្សាហកម្ម ក៏បានចូលរួមប្រែក្លាយជនបទទៅជាទីក្រុងទំនើប ស៊ីវិល័យផងដែរ។

បដិវត្តន៍ឧស្សាហកម្មលើកទី២ : បានចាប់ផ្តើមពីឆ្នាំ១៨៧០ ដល់ឆ្នាំ១៩១៤ មុនសង្គ្រាមលោក លើកទីមួយ។ ក្នុងបដិវត្តន៍ឧស្សាហកម្មលើកទី២នេះ ឧស្សាហកម្មចាស់បន្តស្គាល់ការរីកចម្រើន និង ឧស្សាហកម្មថ្មី ក៏ចាប់កំណើតឡើងដូចជា ឧស្សាហកម្មដែកថែប ប្រេង និងអគ្គិសនី។ ការរកឃើញអគ្គិសនីបានរួមចំណែកក្នុងការបង្កើតបច្ចេកវិទ្យាថ្មីៗ និងទំនើបដូចជា ទូរសព្ទ អំពូល ភ្លើង ឧបករណ៍សម្រាប់ថត និងផលិតសម្លេង (Phonograph) និងម៉ាស៊ីនចំហេះ។

បដិវត្តន៍ឧស្សាហកម្មលើកទី៣ : ឬហៅថាបដិវត្តន៍ ឌីជីថល ជាការផ្លាស់ប្តូរពីមេកានិក និងអេនណលឡូក អេឡិចត្រូនិកទៅជាឌីជីថលអេឡិចត្រូនិក ដែលចាប់ផ្តើមប្រហែលពីចុងទសវត្សរ៍ទី៥០ ដល់ទសវត្សរ៍ទី៨០ ជាមួយនឹងការរីកសាយនៃឌីជីថលកុំព្យូទ័រ និងការរក្សាទិន្នន័យជា    លក្ខណៈឌីជីថលដែលមានបន្តរហូតមកដល់បច្ចុប្បន្ន។ បដិវត្តន៍ឌីជីថលនេះក៏សំដៅទៅលើការផ្លាស់ប្តូរដល់លឿនរហ័ស ដែលនំាមកដោយឌីជីថល Computing និងបច្ចេកវិទ្យាគមនាគមន៍ នៅអំឡុងពាក់កណ្តាលនៃចុងសតវត្សរ៍ទី២០។ បដិវត្តន៍ឌីជីថល ជាការចាប់ផ្តើមនៃយុគសម័យព័ត៌មាន។ ការប្រើប្រាស់យ៉ាងទូលំទូលាយ នៃឌីជីថលសៀគ្វីក្នុងគ្រឿងអេឡិចត្រូនិក។ បច្ចេកវិទ្យាទំនើបដូចជា កុំព្យូទ័រ ទូរសព្ទចល័ត ឌីជីថល និងអ៊ីនធើណេត ត្រូវបានអភិវឌ្ឍ។

បដិវត្តន៍ឧស្សាហកម្មលើកទី៤ : ត្រូវបានសម្គាល់ដោយរបកគំហើញដ៏សំខាន់នៅក្នុងវិស័យមួយចំនួនដូចជា មនុស្សយន្ត ភាពវៃឆ្លាតសិប្បនិម្មិត (Artificial Intelligence) ណាណូតិចណូឡូជី Quantum កុំព្យូទ័រធីង internet of things ជីវបច្ចេកវិទ្យា (Biotechnology) ការបោះពុម្ពជា   លក្ខណៈ 3D (3D printing) រថយន្តបើកដោយស្វ័យប្រវត្តិ។ ក្នុងបដិវត្តន៍នេះ មនុស្សជាតិស្គាល់ការរីកចម្រើនខ្លាំងគួរឱ្យកត់សម្គាល់។ អ្វីដែលកាន់តែពិសេសទៅទៀត ទូរសព្ទស្មាតហ្វូនកាន់តែទំនើប និងមានល្បឿនលឿន មនុស្សយន្តកាន់តែមានភាពឆ្លាតវៃ រថយន្តអាចបើកបរដោយខ្លួនឯងមិនត្រូវការមនុស្សបញ្ជា ការកែប្រែហ្សែន៕

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ Cambodiafanancialtimes.com