បណ្ណាគារ អន្តរទ្វីប បានបើកដំណើរការ និងចាប់ផ្តើមបម្រើសេវាកម្ម ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នៅឆ្នាំ២០០៥ ។ បណ្ណាគារ អន្តរទ្វីប ត្រូវបានបង្កើតឡើងដើម្បីផ្គត់ផ្គង់សម្ភារសិក្សាដែលមានសារប្រយោជន៍ជាច្រើនសម្រាប់សិស្សានុសិស្ស ដើម្បីឱ្យពួកគេ មានភាពងាយស្រួលក្នុងការទទួលបានធនធានសិក្សាផ្សេងៗជាច្រើន ដែលចាំបាច់សម្រាប់ការសិក្សារបស់ពួកគេ។ ទាំងនោះមាន ជាសៀវភៅសិក្សា ថ្នាក់ភាសាខែ្មរ ថ្នាក់ភាសាចិន ថៃ និងថ្នាក់ភាសាអង់គ្លេស ទស្សនាវដ្តី សម្លៀកបំពាក់មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងឯកសណ្ឋាន សិស្សសាលារៀន អន្តរទ្វីប អាមេរិកាំង សម្លៀកបំពាក់ទទួលវិញ្ញាបនប័ត្រ សម្ភារសិក្សា សម្ភារការិយាល័យ ដបដាក់ទឹក និងសម្ភារជាច្រើនទៀត។ ជាមួយនឹងបុគ្គលិកដែល ទទួលបានការបណ្តុះបណ្តាលប្រកបដោយវិជ្ជាជីវៈ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ បណ្ណាគារ អន្តរទ្វីប ត្រូវបានគេស្គាល់ថាជាកន្លែងដែលសិស្ស លោកគ្រូអ្នកគ្រូ និងអាណាព្យាបាល អាចស្វែងរកនូវសម្ភារសិក្សា របស់ពួកគេដោយងាយស្រួល។
បណ្ណាគារ អន្តរទ្វីប ត្រូវបាន បង្កើតឡើងដើម្បីផ្តល់ជូនអតិថិជននូវស្តង់ដារខ្ពស់បំផុតសម្រាប់បម្រើដល់សិស្សានុសិស្ស សាស្រ្តាចារ្យ បុគ្គលិក និងសាធារណជនទូទៅ ដោយផ្តល់ជូននូវគុណភាព ទំនិញទាន់សម័យ និងតម្លៃសមរម្យ។ ផលិតផលដែលយើង ជ្រើសរើសមានគោលបំណងលើកស្ទួយបទពិសោធន៍នៃការរស់នៅប្រចាំថ្ងៃរបស់សិស្សយើង និងផ្គត់ផ្គង់សម្ភារ សិក្សា សម្ភារប្រើប្រាស់ដែលចាំបាច់ដើម្បីអោយសិស្សានុសិស្សទទួលបានភាពជោគជ័យក្នុងថ្នាក់រៀន។ យើងខិតខំ បង្កើតបរិយាកាសផ្តោតលើឧត្តមភាពសេវាកម្ម ហើយក្នុងការធ្វើដូច្នេះយើងធានាថារាល់បទពិសោធន៍របស់អតិថិជន ឆ្លុះបញ្ចាំងពីការលះបង់របស់សាលាចំពោះសិស្សរបស់យើង។
បណ្ណាគារ អន្តរទ្វីប បានរីកចម្រើនក្លាយជាបណ្តាញបណ្ណាគារដែលកាន់តែធំ ដោយមានបណ្ណាគារចំនួន ៦ បានបើកនៅជុំវិញរាជធានីភ្នំពេញ។