សេវាកម្មដឹកជញ្ជូន អន្តរទ្វីប

សេវាកម្មដឹកជញ្ជូន អន្តរទ្វីប

សេវាកម្មដឹកជញ្ជូនអន្តរទ្វីប (Intercon Transportation Services) បង្កើតឡើងស្របពេលបង្កើតសាលារៀន អន្តរទ្វីប អាមេរិកាំង ពោលគឺបង្កើតឡើងតាំងពីដើមឆ្នាំ២០០៥ មកម្ល៉េះ។ ផ្នែកសេវាកម្មដឹកជញ្ជូនអន្តរទ្វីប បង្កើតដំបូងមានរថយន្តចំនួន៣គ្រឿងប៉ុណ្ណោះ។ ក្នុងចន្លោះឆ្នាំ២០០៥-២០០៧ ចំពោះសិស្សនៅតំបន់ជិតៗ ដែលចុះឈ្មោះរៀនចាប់ពី ២នាក់ឡើងទៅ គឺទទួលបានសេវាដឹកជញ្ជូនពី សាលាដោយឥតបង់ថ្លៃ (Free)។ លុះដល់ឆ្នាំ២០០៨ កំណើនសិស្សដែលទទួលសេវាដឹកជញ្ជូនរបស់សាលាមានចំនួនកើនឡើងច្រើន រហូតដល់កើនរថយន្តដឹកជញ្ជូនដល់ទៅ ៣០គ្រឿងបន្ថែមទៀត។

ITS ប្ដេជ្ញាចិត្តផ្ដល់នូវសេវាកម្មដឹកជញ្ជូនលក្ខណៈស្តង់ដារមួយទៅដល់សិស្សានុសិស្សរបស់យើង។ យើងជឿជាក់ថា សេវាកម្មរបស់យើងនឹង​ធានាបាននូវការដឹកជញ្ជូនមួយប្រកបដោយគុណភាព និងសុវត្ថិភាពយ៉ាងពិតប្រាកដ។ បច្ចុប្បន្ននេះ ITS មានរថយន្តចំនួន៥២គ្រឿង ដើម្បីធានាសុវត្ថិភាពក្នុងការធ្វើដំណើរជូនដល់សិស្សានុសិស្សរបស់យើង និងដើម្បីផ្ដល់ភាពងាយស្រួលជូនលោកអ្នកអាណាព្យាបាលដែលមានការមមាញឹកច្រើន។ យើងក៏មានផ្ដល់សេវាកម្មជួសជុលរថយន្តនៅយានដ្ឋាន អាឡិច គួច ដែលមានទីតាំងស្ថិតនៅសាខា ម៉ៅសេទុង នៃឃ្លាំង MJQE។

យានដ្ឋានរបស់យើងមានជាងដែលមានជំនាញច្បាស់លាស់ ដើម្បីផ្ដល់ជូននូវការថែទាំជាប្រចាំដល់លោកអ្នក។ សេវាកម្មទាំងនោះរួមមានជួសជុលរថយន្ត បាញ់ថ្នាំរថយន្ត រួមទាំងសេវាកម្មកាត់ស្ទីកគ័រ បិទស្ទីកគ័រ ឌេគ័រតាមការិយាល័យ ថ្នាក់រៀន និងតាមអគារ។

លើសពីនេះសេវាកម្មលាងសម្អាតរបស់យើងនៅកន្លែងលាងរថយន្ត ផល គួច នៅរង់ចាំបម្រើជូនលោកអ្នកយ៉ាងល្អគ្រប់ពេលវេលា។ទស្សនវិស័យរបស់យើងគឺដើម្បីផ្ដល់ជូននូវសេវាដឹកជញ្ជូនប្រកបដោយសុវត្ថិភាពខ្ពស់ជូនដល់សិស្សានុសិស្សនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង។ សុវត្ថិភាពធ្វើដំណើររបស់សិស្សានុសិស្ស គឺជាការយកចិត្តទុក ដាក់ដ៏សំខាន់បំផុតរបស់យើង។ ជាមួយគ្នានេះយើងជឿជាក់ថាសេវាកម្មរថយន្តសាលារបស់យើងនឹង បង្កភាពងាយស្រួលដល់សិស្សានុសិស្ស និងអ្នកអាណាព្យាបាលសិស្សជាមួយការចំណេញពេលវេលា និងសន្សំសំចៃថវិកា។

បេសកកម្មរបស់យើងគឺ ជ្រើសរើសអ្នកបើកបរដែលមានជំនាញវិជ្ជាជីវៈ និងបណ្តុះបណ្តាលជាប្រចាំ។ រថយន្តសាលាបំពាក់ដោយសេវាធានារ៉ាប់រង និងមានសេវាកម្មត្រួតពិនិត្យ ថែទាំតាមស្តង់ដារបចេ្ចកទេសយ៉ាងត្រឹមត្រូវ។ យើងខិតខំអស់ពីសមត្ថភាពដើម្បីគ្រប់គ្រង តំបន់នីមួយៗដោយប្រកបដោយប្រសិទ្ធិភាព និងចំណេញពេលវេលា។ យើងក៏មានផ្ដល់ជូននូវយានដ្ឋានជួសជុល និងកន្លែងលាងរថយន្តផ្ទាល់ខ្លួន ដើម្បីធានាឱ្យបាននូវសុខសុវត្ថិភាព និងផាសុកភាពជូន ដល់អ្នកដំណើរ និងសិស្សានុសិស្សរបស់យើងគ្រប់ពេលវេលា។

សេវាកម្មយើងនៅ ITS រួមមាន

  • សេវាកម្មរថយន្តសាលា
  • យានដ្ឋានជួលជុលរថយន្ត អាឡិច គួច
  • សេវាកម្មជួលរថយន្ត
  • កន្លែងលាងរថយន្ត ផល គួច