១. គោលបំណង
ក្រុមប្រឹក្សាសិស្ស ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់លោកស្រី រស់ យ៉ាណា ប្រធាននៃសាលារៀន អន្តរទ្វីប អាមេរិកាំង ក្នុងឆ្នាំសិក្សា២០២០-២០២១ ដើម្បីផ្តល់ឱកាសដល់សិស្សានុសិស្សក្នុងការអភិវឌ្ឍខ្លួនក្លាយជាអ្នកដឹកនាំ និងចេះដឹកនាំសិស្សានុសិស្សឱ្យចេះធ្វើការរៀបចំកម្មវិធី ឬព្រឹត្តិការណ៍ផ្សេងៗដែលជាការរួមចំណែកក្នុងស្មារតីរបស់សាលា និងសុខុមាលភាពរបស់សហគមន៍ ដែលក្នុងនោះក្រុមប្រឹក្សាសិស្ស គឺជាសំឡេងរួមនៃសិស្សានុសិស្សរបស់សាលារៀនក្នុងការផ្តល់ឱកាសដល់ពួកគេក្នុងការចែករំលែកនូវបទពិសោធន៍ គំនិត ចំណាប់អារម្មណ៍ និងការយកចិត្តទុកដាក់ជួយដល់ សហគមន៍ផ្សេងៗដែលពុំមានឱកាសតាមរយៈគម្រោងសកម្មភាពមនុស្សធម៌របស់ក្រុមប្រឹក្សាសិស្ស។
២. ចក្ខុវិស័យ
ចក្ខុវិស័យនៃការបង្កើតក្រុមប្រឹក្សាសិស្សនេះឡើង គឺដើម្បីលើកកម្ពស់ស្មារតីសហគមន៍នៃ សាលារៀន អន្តរទ្វីប អាមេរិកាំង ដែលជាសំឡេងរួមមួយនៃសិស្សានុសិស្សជាមួយការងារគ្រប់គ្រងការផ្តល់សេវាសហគមន៍ និងការប្រមូលមូលនិធិដើម្បីបុព្វហេតុមនុស្សធម៌ និងការលើកកម្ពស់វឌ្ឍនភាពរបស់សាលារៀន។
៣. រចនាសម្ព័ន្ធ
៤. តួនាទីក្រុមប្រឹក្សាសិស្ស
ក. ប្រធាន
- ប្រមូលព័ត៌មានរបស់សិស្សានុសិស្សទូទៅ។
- កសាង និងរក្សាទំនាក់ទំនងល្អជាមួយអនុប្រធាន តំណាងសាខា ប្រធានក្លិប និងសមាជិកក្លិប។
- ជាតំណាងសិស្សរាល់កិច្ចប្រជុំ និងការសម្រេចចិត្តផ្សេងៗ។
- ទទួលខុសត្រូវសម្របសម្រួលក្នុងការជ្រើសរើស និងបែងចែកតួនាទីរបស់តំណាង សាខា។
- ធានារាល់ដំណើរការការងាររបស់អ្នកតំណាងតាមសាខាប្រកបដោយប្រសិទ្ធភាព។
- អាចដឹកនាំប្រជុំជាមួយអ្នកតំណាងតាមសាខា និងប្រធានក្លិបនៅការិយាល័យកណ្តាល តាមកាលវិភាគដែលបានកំណត់ ឬមានសិទ្ធិអញ្ជើញប្រជុំបន្ទាន់ក្នុងករណីចាំបាច់។
ខ. អនុប្រធាន
- កសាង និងរក្សាទំនាក់ទំនងល្អជាមួយប្រធានក្រុមប្រឹក្សាសិស្ស តំណាងសាខាប្រធានក្លិប និងសមាជិកក្លិប។
- ជាតំណាងរបស់ប្រធានក្រុមប្រឹក្សាសិស្សចូលរួមក្នុងកិច្ចប្រជុំកម្មវិធីផ្សេងៗ និងការ សម្រេចចិត្តលើកិច្ចការទាំងអស់ពេលប្រធានអវត្តមាន។
គ. តំណាងសាខា
- ដឹកនាំកិច្ចប្រជុំជាមួយសមាជិក(ប្រធានក្លិប)មួយត្រីមាសម្តង។
- ទទួលខុសត្រូវសម្របសម្រួលក្នុងការជ្រើសរើស និងបែងចែកតួនាទីប្រធានក្លិបតាមសាខា។
- ធានារាល់ដំណើរការការងាររបស់ប្រធានក្លិបតាមសាខាប្រកបដោយប្រសិទ្ធភាព។
- ទទួលនិងដោះស្រាយបញ្ហាដែលរាយការណ៍ដោយប្រធានក្លិប។
- កសាង និងរក្សាទំនាក់ទំនងល្អជាមួយប្រធានក្រុមប្រឹក្សាសិស្ស ប្រធានក្លិប និងសមាជិកក្លិប។
- ឆ្លើយតបតាមតម្រូវការ និងសំណើរបស់ប្រធានក្រុមប្រឹក្សាសិស្សទាក់ទងនឹងការងារក្លិប។
ឃ. សមាជិកក្រុម
- លេខាធិការជាជំនួយការចំពោះប្រធាន និងអនុប្រធានក្នុងការសម្របសម្រួលឬប្រតិបត្តិការងារផ្សេងៗ។
- លេខាធិការជាជំនួយការចំពោះប្រធាន និងអនុប្រធានក្នុងការសម្របសម្រួលឬប្រត្តិបត្តិការងារផ្សេងៗ។
- សិស្សានុសិស្សអាចចូលរួមជាសមាជិកក្រុមប្រឹក្សាសិស្សបានចាប់ពីថ្នាក់ទី៧ដល់ទី១២។
ង. ដំណើរការក្រុម
- ប្រធានក្លិបអាចដឹកនាំប្រជុំជាមួយសមាជិកមួយខែម្តង។
- ប្រធានមានសិទ្ធិអញ្ជើញសមាជិកប្រជុំបន្ទាន់ក្នុងករណីចាំបាច់។
- អ្នកតំណាងគ្រប់គ្រងតាមសាខាអាចដឹកនាំប្រជុំជាមួយសមាជិកមួយត្រីមាសម្តង។
- ប្រធាន និងអនុប្រធានក្រុមប្រឹក្សាសិស្សអាចដឹកនាំកិច្ចប្រជុំជាមួយអ្នកតំណាងតាមសាខាមួយត្រីមាសម្តងនៅការិយាល័យកណ្តាល។
- ប្រធានមានសិទ្ធិអញ្ជើញសមាជិកប្រជុំបន្ទាន់ក្នុងករណីចាំបាច់ ឬត្រូវរៀបចំកម្មវិធីផ្សេងៗរបស់សាលាដែលមិនត្រូវកាលវិភាគប្រជុំ។
ច. ក្លិប
ក្នុងឆ្នាំសិក្សា២០២០-២០២១ ក្រុមប្រឹក្សាសិស្ស (AIS Student Council) មានតួនាទីសម្របសម្រួលទៅលើក្លិបចំនួន០៥៖
- ក្លិបគុណភាព និងវិន័យ
- កិ្លបអ្នករៀបចំផែនការ
- កិ្លបអ្នករៀបចំផែនការ
- ក្លិបមិត្តជួយមិត្ត
- ក្លិប STEAM
លើសពីនេះទៀត ក្រុមប្រឹក្សាសិស្សមានការប្រតិបត្តិនៅតាមសាខាទាំង០៦ របស់សាលារៀន អន្តរទ្វីប អាមេរិកាំង មានដូចជា សាខាម៉ៅសេទុង (ការិយាល័យកណ្តាល) សាខាទួលគោក សាខាចាក់អង្រែ សាខាចោមចៅ សាខាផ្សារថ្មី នឹងសាខាជ្រោយចង្វារ។ នាថ្ងៃអនាគតសាលារៀននឹងមានការបើកក្លិបសិក្សាផ្សេងៗទៀត។
៥. អត្ថប្រយោជន៍
- ការចែករំលែកចំណេះដឹង
- ទទួលបានបទពិសោធន៍ថ្មីៗ
- បង្កើតទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន
- យល់ដឹងច្បាស់ពីសង្គម
- មានទំនួលខុសត្រូវ
- ពង្រឹងដល់ការដោះស្រាយបញ្ហាផ្សេងៗ
- ការរីកចម្រើនសម្រាប់ខ្លួនយើង
- ការជួយគ្នាទៅវិញទៅមក
- មានភាពជាអ្នកដឹកនាំ។