គ្រូមុខវិជ្ជាជំនាញ

គ្រូមុខវិជ្ជាជំនាញ

សាររបស់លោកគ្រូ អ្នកគ្រូជំនាញ

ជម្រាបសួរ! លោក លោកស្រី និងសិស្សានុសិស្សទាំងអស់ យើងខ្ញុំទាំងអស់គ្នាជាគ្រូជំនាញ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ សូមស្វាគមន៍នូវការចូលមើលគេហទំព័ររបស់សាលារៀនយើងខ្ញុំ។ ពិតជាពិសេសមែនក្រៅពីផ្តល់ចំណេះដឹងទូទៅសាលារៀនយើងបានបញ្ចូលនូវកម្មវិធីសិក្សាជំនាញផ្សេងៗ សម្រាប់ឱ្យសិស្សានុសិស្សទាំងអស់មានកាយសម្បទាមាំមួន មានបញ្ញា ស្មារតីរហ័សរហួន មានគំនិតច្នៃប្រឌិត មានភាពប៉ិនប្រសព្វ ពិសេសគឺបណ្តុះសិស្សឱ្យមានភាពក្លាហានក្នុងការបញ្ចេញសមត្ថភាពចំណេះជំនាញដែលខ្លួនមាន ដោយមិនមានការភ័យខ្លាច និងខ្មាសអៀន។ ក្នុងនាមយើងខ្ញុំទាំងអស់ដែលជាគ្រូបណ្តុះបណ្តាលនូវមុខវិជ្ជាជំនាញ យើងនឹងរិះរកគ្រប់វិធីសាស្រ្តក្នុងការផ្ទេរចំណេះដឹងជំនាញដល់សិស្សានុសិស្សទាំងអស់ដើម្បីឱ្យពួកគេមានជំនាញមួយពិតប្រាកដ និងប្រើប្រាស់បាន។

យើងខ្ញុំទាំងអស់គ្នាសូមអរគុណដល់លោក លោកស្រី និងអ្នកអាណាព្យាបាលសិស្សទាំងអស់ដែល តែងតែមានការសហការក្នុងការជួយដល់ការសិក្សាបុត្រធីតា និងគាំទ្រដល់សាលាយើងខ្ញុំក្នុងការផ្តល់សេវាអប់រំដល់កូនចៅជំនាន់ក្រោយឱ្យកាន់តែមានភាពត្រចះត្រចង់ទ្វេឡើងថែមទៀត។

សូមអរគុណ!