ទិវាកីឡាលើកទី៤ សម្រាប់សិស្សថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ថ្នាក់ទី១ នៃសាលារៀន អន្ដរទ្វីប អាមេរិកាំង សាខាច្បារអំពៅ

កាលពីនៅថ្ងៃអង្គារ ទី១៧ ខែមិថុនា ឆ្នាំ២០២៥  គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ បានរៀបចំ​ទិវាកីឡា​លើកទី៤នៅទីលាន បាល់ទាត់ បឹងព្រលឹត។ កម្មវិធីសម្រាប់ប្អូនៗ​សិស្សានុសិស្ស​វេនព្រឹក​ចាប់ផ្ដើម​ពីម៉ោង​៨:០០នាទី ដល់​​​១០:៣០​នាទីព្រឹក និងវេនរសៀលចាប់ផ្ដើម​ពីម៉ោង​២:០០នាទី ដល់​​​៤:៣០​នាទីរសៀល ដោយប្អូនៗ​សិស្សានុសិស្ស​ទាំងអស់​នឹង​ធ្វើលំហាត់ប្រាណលើចលនា​បន្លាស់ទី និង​ការហ្វឹក​ហាត់​​កីឡា​តម្រង់​ទិស​សម្រាប់​កុមារ​តូចៗ លើ​វិញ្ញាសា​អត្តពលកម្មដូចជា ការរត់ ការ​លោត ការផ្លោះ ជាដើម។ 

ទិវាកីឡានេះ ត្រូវបានរៀបចំឡើងដើម្បីផ្តល់ឱកាសឱ្យសិស្សានុសិស្សទទួល​បាននូវ​បទពិសោធ និង​អត្ថប្រយោជន៍​ជាច្រើន​បន្ថែមលើមេរៀន​ក្នុង​ថ្នាក់ដូចខាងក្រោម៖

១.   ជំរុញ​ការលូតលាស់កាយ​សម្បទាឱ្យបានកាន់តែមានភាពរឹងមាំ និងមានសុខភាពល្អ។

២.   បង្កើនសមត្ថភាព ប្រាជ្ញា ស្មារតី និងទេពកោសល្យដល់ប្អូនៗ។

៣.   បង្កើនភាពក្លាហាន និងបទពិសោធក្នុងការសហការ ការដឹកនាំ ភាពម្ចាស់ការ ឯករាជ្យភាព សាមគ្គីភាព ទំនាក់​ទំនង​ក្រុម និងមជ្ឈដ្ឋានខាងក្រៅបានកាន់តែប្រសើរ។

៤.   មានស្មារតីបម្រុងប្រយ័ត្នចំពោះការទុកដាក់ និងថែរក្សារបស់របរ​ផ្ទាល់ខ្លួន។