ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

ការប្រជុំប្រធាន អនុប្រធានថ្នាក់ ពីថ្នាក់ទី៣ ដល់ទី១២ ស្ដីពី៖ តួនាទី និងទំនួលខុសត្រូវរបស់ប្រធាន និងអនុប្រធានថ្នាក់ នៃសាលារៀន អន្តទ្វីប អាមេរិកាំង សាខាច្បារអំពៅ ឆ្នាំសិក្សា២០២៦-២០២៧

ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២៦ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ បានរៀបចំការប្រជុំប្រធាន អនុប្រធានថ្នាក់ ពីថ្នាក់ទី៣ ដល់ទី១២ ស្ដីពី៖ តួនាទី និងទំនួលខុសត្រូវរបស់ប្រធាន និងអនុប្រធានថ្នាក់សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ នៅក្នុងកិច្ចប្រជុំមួយនេះ គឺពិតជាមានសារៈសំខាន់សម្រាប់សិស្សានុសិស្សដែលជាប្រធាន អនុប្រធានថ្នាក់ ដោយធ្វើឱ្យគាត់បានយល់ដឹងច្បាស់ពីតួនាទី និងទំនួលខុសត្រូវក្នុងការគ្រប់គ្រងថ្នាក់រៀនរបស់គាត់ឱ្យបានកាន់តែល្អប្រសើរឡើង។