ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

សិក្ខាសាលាស្តីពីសុវត្តិភាពចរាចណ៍

កាលពីថ្ងៃសុក្រ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅនេះ សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង ច្បារអំពៅបានរៀបចំសិក្ខាសាលាស្តីអំពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក ជូនដល់សិស្សានុសិស្សដោយអ្នកជំនាញមកពីវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍។ សិក្ខាសាលាអំពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក គឺដើម្បីលើក​កម្ពស់​ការ​យល់​ដឹង​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍ផ្លូវ​គោក​ បង្កើន​ការ​ចូល​រួម​គោ​រព​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ ដើម្បី​ជា​គន្លឹះ​ក្នុង​ការពារ​ខ្លួន​ ពី​ហានីភ័យ​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​។