កិច្ចប្រជុំបូកសរុបការងារអប់រំឆ្នាំសិក្សា២០២៣-២០២៤ និងតម្រង់ទិសការងារអប់រំឆ្នាំសិក្សាថ្មី២០២៤-២០២៥

កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ បុគ្គលិកសិក្សា រួមទាំងក្រុមការងារពាក់ព័ន្ធ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារអប់រំក្នុងឆ្នាំសិក្សាចាស់ និងតម្រង់ទិសការងារអប់រំសម្រាប់ឆ្នាំសិក្សាថ្មី ក្រោមអធិបតីភាព អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិកប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ។ 
អ្នកឧកញ៉ា បញ្ជាក់ថា សាលាកំពុងពង្រីកសក្ដានុពលបាន១០សាខា ក្នុងរាជធានីភ្នំពេញ មួយសាខានៅតាកែវ មួយសាខាសៀមរាប នឹងកំពុងពង្រីកទៅតាមបណ្ដាខេត្ត ដើម្បីឆ្លើយតបតាមតម្រូវការសិស្សដែលមានបំណងចង់បានគុណភាពអប់រំពិតប្រាកដ។ ជាមួយគ្នានេះដែរ អ្នកឧកញ៉ា គួច ម៉េងលី បានសរសើរពីគុណសម្បត្តិលោកគ្រូ អ្នកគ្រូ រួមទាំងក្រុមការងារពាក់ព័ន្ធ ដែលបានសហការល្អ ម៉ឺងម៉ាត់ ហ្មត់ចត់ រហ័សរហួន និងរួសរាយរាក់ទាក់ក្នុងការសម្រេចលទ្ធផលការងារកន្លងមក បើទោះបីការងារនោះជួបការលំបាកខ្លះៗក្ដី ប៉ុន្តែអាចសម្រេចបាននូវការបណ្ដុះបណ្ដាលកូនខ្មែរឱ្យក្លាយជាបណ្ដុំបញ្ញវន្តពិតប្រាកដ ហើយសកម្មភាពនេះនៅតែបន្តទៅមុខទៀតដោយឥតឈប់ឈរ ដើម្បីសម្រេចឱ្យដល់គោលដៅ។
សូមជម្រាបថា ក្នុងឱកាសប្រជុំបូកសរុបការងារអប់រំឆ្នាំសិក្សាចាស់ និងតម្រង់ទិសសម្រាប់ឆ្នាំសិក្សាថ្មីនេះ ក៏បានប្រគល់បណ្ណសរសើរជូនដល់លោកគ្រូ អ្នកគ្រូឆ្នើមផងដែរ៕