ក្រៅពីការសិក្សាក្នុងថ្នាក់ សាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំកម្មវិធីបោះតែនតិ៍សម្រាប់ថ្នាក់ក្រោមមត្តេយ្យ មត្តេយ្យសិក្សា និងថ្នាក់ទី១។ ក្នុងកម្មវិធីនេះដែរ អ្នកគ្រូបានបង្ហាញ និងពន្យល់អំពីរបៀបដំឡើងបោះតែនតិ៍ឱ្យសិស្សានុសិស្សចេះដំឡើងបោះតែនតិ៍ដោយខ្លួនឯងទៅថ្ងៃអនាគត។ បន្ថែមពីនេះ ប្អូនៗចេះបង្កើតសាមគ្គីភាព ភាពស្និតស្នាលជាមួយមិត្តភក្តិក្នុងថ្នាក់ និងក្នុងសាលារៀន។ សិស្សានុសិស្សក៏បានអានសៀវភៅ និងអ្នកគ្រូបានអានរឿងនិទានខ្លីៗឱ្យសិស្សានុសិស្សបានស្ដាប់ផងដែរ ហើយចុងកម្មវិធីអ្នកគ្រូក៏បានដឹកនាំប្អូនៗសិស្សានុសិស្សលេងល្បែងកម្សាន្តផងដែរ។ សិស្សានុសិស្សទទួលបាននូវចំណេះដឹង និងបទពិសោធក្នុងការបោះតែនតិ៍ ហើយពួកគេបានអនុវត្តការរៀបចំតែនតិ៍ដោយខ្លួនឯងដោយមានការជួយសម្រួលពីគ្រូ និងយល់ដឹងកាន់តែច្បាស់លាស់ពីការបោះជុំរុំ រួមទាំងការអាន និងស្តាប់រឿងនិទានខ្លីៗប្រកបដោយបរិយាកាសរីករាយ។