ពិធីប្រគល់វិញ្ញាបនបត្រសិស្សថ្នាក់មត្តេយ្យសិក្សា ឆ្នាំសិក្សា២០២៣-២០២៤

នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ នេះ គណៈគ្រប់គ្រងសាលា​រៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រលើកទី២៨ ជូនដល់សិស្សបញ្ចប់ការសិក្សាថ្នាក់មតេ្តយ្យសិក្សា ឆ្នាំសិក្សា២០២៣-២០២៤។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតី​ភាពលោកស្រី រស់ យ៉ាណា ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ព្រមទាំងមានការ​អញ្ជើញ​​ចូលរួមពីសំណាក់ គណៈកម្មការសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតាបិតា និង​អ្នកអា​ណា​ព្យា​បាល​សិស្ស​ ព្រមទាំងភ្ញៀវកិត្តិយសយ៉ាងច្រើន​កុះករនៅសាលប្រជុំ ផល គួច អគារសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក។ កម្មវិធីនេះធ្វើឡើងដើម្បីជាសក្ខីភាពសបញ្ជាក់នូវការបញ្ចប់ការសិក្សាថ្នាក់មតេ្តយ្យសិក្សា និងដើម្បីជាចំណងអនុស្សាវរីយ៍ក្នុងការសិក្សារបស់សិស្សានុសិស្សដែលបានបញ្ចប់ថ្នាក់មតេ្តយ្យសិក្សាដោយជោគជ័យនៅសាលារៀន អន្តរទ្វីប អាមេរិកាំង។