ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

ការចុះកម្មសិក្សាទៅកាន់សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង

គណៈគ្រប់គ្រង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ បានរៀបចំដំណើរទស្សនកិច្ចសិក្សា សម្រាប់សិស្សានុសិស្សថ្នាក់ទី១២ ទៅកាន់សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ដើម្បីឱ្យសិស្សានុសិស្សក្រៅអំពីការរៀននៅក្នុងថ្នាក់ជាមួយគ្រូ បានទៅសិក្សាស្រាវជ្រាវ ពីប្រត្តិសាស្រ្ត វប្បធម៌ អរិយធម៌នៅសារមន្ទីរដើម្បីឱ្យសិស្សានុសិស្សទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។ ក្នុងនោះផងដែរ ក្រោមការសហការពីអ្នកពាក់ព័ន្ធ ក៏ដូចជាលោកគ្រូ អ្នកគ្រូរបស់សាលាផងដែរនោះ បានធ្វើឱ្យដំណើរទស្សនកិច្ចសិក្សាបានប្រព្រឹត្តិដោយជោគជ័យ ហើយសិស្សានុសិស្សបានចូលទៅសិក្សាស្រាវជ្រាវពីប្រវត្តិសាស្រ្តដែលមានដាក់តាំងក្នុងសារមន្ទីរ។