.jpg)
កាលពីថ្ងៃច័ន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ បានរៀបចំកម្មវិធីអបអរសាទរ «ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា» យ៉ាងគគ្រឹកគគ្រេង និងពោរពេញដោយភាពសប្បាយរីករាយ។ ពិធីនេះមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្សទាំងអស់។ ដើម្បីញ៉ាំងបរិយាកាសឱ្យកាន់តែអធិកអធម គណៈគ្រប់គ្រងសាលាបានបង្កើតកម្មវិធីកម្សាន្ត និងល្បែងប្រជាប្រិយជាច្រើន ដែលបើកឱកាសឱ្យកុមារតូចៗបានលេងកម្សាន្តយ៉ាងរីករាយ ព្រមទាំងបានបញ្ចេញនូវសមត្ថភាព បញ្ញាញាណ និងទេពកោសល្យផ្ទាល់ខ្លួនតាមរយៈការសម្តែងផ្សេងៗផងដែរ។