កម្មវិធីបំណិនជីវិតស្ដីពី៖ ដាំស្លឹកគ្រៃ

កាលពីថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០២៤ លោកគ្រូ​​ សោម សុជាតុល បានដឹកនាំសិស្សថ្នាក់ទី៥ “ក”  នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ ដើម្បីរៀបចំកម្មវិធីបំណិនជីវិតស្ដីពី ដាំស្លឹកគ្រៃ។ កម្មវិធីបំណិនជីវិតនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះសិស្សានុសិស្ស ព្រោះពួកគេអាចទទួលបានចំណេះដឹងថ្មីៗសម្រាប់ជីវិតរបស់ពួកគេនាពេលអនាគត។ លើសពីនេះទៅទៀត សិស្សានុសិស្សប្រាកដជាអាចបកស្រាយអ្វីៗដែលគាត់បានរៀន ដោយខ្លួនឯងបានពេលពួកគេត្រឡប់ទៅគេហដ្ឋានរបស់ពួកគេវិញ។ សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែយកចិត្តទុកដាក់លើសិស្សានុសិស្សមិនត្រឹមតែចំណេះដឹងលើគ្រប់មុខវិជ្ជាទេ តែថែមទាំងរបៀបនៃការរស់នៅក្នុងសង្គមគ្រួសារផងដែរ។