កម្មវិធីបំណិនជីវិតស្ដីពី៖ ដាំផ្កាឈូករ័ត្ន

កាលពីថ្ងៃសុក្រ ទី១៦ ខែមករា ឆ្នាំ២០២៤ អ្នកគ្រូ​​ ដា សុខគា បានដឹកនាំសិស្សថ្នាក់មត្តេយ្យសិក្សា "ក"  នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ ដើម្បីរៀបចំកម្មវិធីបំណិនជីវិតស្ដីពី ដាំផ្កាឈូករ័ត្ន។ កម្មវិធីបំណិនជីវិតនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះសិស្សានុសិស្ស ព្រោះពួកគេអាចទទួលបានចំណេះដឹងថ្មីៗសម្រាប់ជីវិតរបស់ពួកគេនាពេលអនាគត។ លើសពីនេះទៅទៀត សិស្សានុសិស្សប្រាកដជាអាចបកស្រាយអ្វីៗដែលគាត់បានរៀន ដោយខ្លួនឯងបានពេលពួកគេត្រឡប់ទៅគេហដ្ឋានរបស់ពួកគេវិញ។ សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែយកចិត្តទុកដាក់លើសិស្សានុសិស្សមិនត្រឹមតែចំណេះដឹងលើគ្រប់មុខវិជ្ជាទេ តែថែមទាំងរបៀបនៃការរស់នៅក្នុងសង្គមគ្រួសារផងដែរ។