កម្មវិធីបំណិនជីវិតស្ដីពី៖ ការដាំម្ទេស

កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះ អ្នកគ្រូ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ បានរៀបចំកម្មវិធីបំណិនជីវិត ការដាំម្ទេស ដើម្បីឱ្យសិស្សានុសិស្សស្រឡាញ់ និងនាំគ្នារក្សាបរិស្ថានធម្មជាតិ ម៉្យាងទៀតសិស្សបានយល់ដឹងពីរុក្ខជាតិដែលងាយដាំតាមផ្ទះ ហើយ​មួយ​ទៀត​អ្នកគ្រូចង់​ឱ្យ​សិស្សានុសិស្សបាន​ដឹង​ពី​សារ​ប្រយោជន៏​នៃ​រុក្ខជាតិ​ និង​ឱ្យ​គាត់​បាន​ដឹង​ពី​បរិស្ថាន​ដែល​នៅ​ជុំវិញ​ខ្លួន​ផង​ដែរ។ សិស្សរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែសិក្សាទ្រឹស្តី ផ្សារភ្ជាប់ជាមួយការអនុវត្តជាក់ស្តែងទើបសិស្សទទួលបានចំណេះដឹង​គ្រប់​គ្រាន់​នឹងចង​ចាំ​មេរៀនបាន​ល្អ​។