ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

បំណិនជីវិតស្ដីពី៖ សាំងវ៉ិចគៀប និងដាំស្លឹកខ្ទឹម

គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ បានរៀបចំកម្មវិធីបំណិនជីវិតស្ដីពី៖ សាំងវ៉ិចគៀប និងដាំស្លឹកខ្ទឹម សម្រាប់សិស្សានុសិស្សថ្នាក់ទី២ “ក”។ នៅក្នុងកម្មវិធីនេះធ្វើឡើងក្នុងគោលបំណងឱ្យសិស្សានុសិស្សគាត់យល់ដឹងពីរបៀបនៃការរៀបចំអាហារ និងរបៀបដាំ ជាពិសេសគាត់យល់ពីសារៈប្រយោជន៍នៃការបរិភោគអាហារដែលមានជីវជាតិ ហើយក៏អាចយកទៅប្រើប្រាស់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃបានផងដែរ៕