.jpg)
កាលពីខែធ្នូ ២០២៥ និងខែកុម្ភៈ ២០២៦ កន្លងទៅនេះ គណៈកម្មការសាលារៀន អន្តរទ្វីប អាមេរិកាំង ទាំង១២សាខា បានរៀបចំការប្រឡងពាក់កណ្តាលឆមាសទី១ និងប្រឡងឆមាសទី១ សម្រាប់សិស្សានុសិស្សចាប់ពីថ្នាក់ក្រោមមត្តេយ្យ ដល់ថ្នាក់ទី១២។ គណៈកម្មការសាលាបានរៀបចំវិញ្ញាសាប្រឡងប្រកបទៅដោយស្ដង់ដាអប់រំ និងមានការត្រួតពិនិត្យពីប្រធានក្រុមបច្ចេកទេសយ៉ាងហ្មត់ចត់ ជាពិសេសគណៈកម្មការអនុរក្សបានអនុវត្តយ៉ាងតឹងរឹងទៅលើការប្រឡង ដែលធ្វើឱ្យសិស្សានុសិស្សគ្រប់កម្រិតសិក្សាគោរពតាមបទបញ្ញត្តិនៃការប្រឡង និងរក្សាបាននូវគុណភាពនៃការអប់រំ។