.jpg)
អនុប្រធានគ្រូភាសាអង់គ្លេស សាខាច្បារអំពៅ
សូមគោរពជម្រាបសួរលោក លោកស្រី ជាមាតាបិតា អ្នកអាណាព្យាបាល សាធារណជនទាំងអស់ និងប្អូនៗសិស្សានុសិស្សជាទីមេត្រី។ ខ្ញុំបាទឈ្មោះ យន់ ដារ៉ា ជាអនុប្រធានគ្រូភាសាអង់គ្លេស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ សូមសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ។
នៅក្នុងឆ្នាំ ២០១៧ ខ្ញុំបាទបានបញ្ចប់ថ្នាក់បរិបញ្ញាបត្រអក្សរសាស្រ្តអង់គ្លេសផ្នែកបង្រៀន (TESOL) នៅសកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា (Paññāsāstra University of Cambodia) និងបរិញ្ញាបត្ររចនាកម្មវិធីសិក្សា និងបង្រៀន (Curriculum Design and Instruction) នៅសកលវិទ្យល័យកម្ពុជា (The University of Cambodia) ។ បន្ថែមលើនេះទៀត ខ្ញុំបាទបានចូលបម្រើការងារនៅក្នុងអង្គការក្រៅរដ្ឋាភិបាលមួយនៅក្នុងទីក្រុងភ្នំពេញផ្នែកបង្រៀនភាសាអង់គ្លេសចាប់ពីឆ្នាំ ២០១៨ ដល់ ២០២០។ ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២២ ខ្ញុំនៅតែបន្តអាជីពការងារជាជាគ្រូភាសាអង់គ្លេសនៅសាលាឯកជនមួយនៅភ្នំពេញផងដែរ។ ក្រោយមកទៀត ខ្ញុំក៏ត្រូវបានជ្រើសរើសឱ្យមកបម្រើការជាគ្រូបង្រៀនភាសាអង់គ្លេសពេញម៉ោងនៅសាលារៀន អន្តរទ្វីប អាមេរិកាំង នៅថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ២០២២។ ចាប់ពីថ្ងៃទី ០២ ខែ មករា ឆ្នាំ២០២៥ មកតាមរយៈការខិតខំប្រឹងប្រែង និងឆន្ទៈរបស់លោកនៅក្នុងការធ្វើការងារ លោក ខ្ញុំបាទក៏ត្រូវបានដំឡើងតួនាទីជាអនុប្រធានគ្រូភាសាអង់គ្លេសដើម្បីជួយសម្របសម្រួលកម្មវិធីសិក្សាភាសាអង់គ្លេសតាំងពីកម្រិតក្រោមមត្តេយ្យសិក្សា មត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សានៃកម្មវិធីចំណេះដឹងទូទៅភាសាខ្មែរនៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ។
សូមជូនពរលោក លោកស្រីដែលជាមាតាបិតា និងអ្នកអាណាព្យាបាលសិស្សទាំងអស់ ជួបប្រទះតែនឹងសេចក្តីសុខ សុភមង្គលក្នុងក្រុមគ្រួសារ!