ក្រុមប្រឹក្សាភិបាល
លោក គួច អាឡិច ជាមន្ត្រីទំនាក់ទំនងមូលនិធិ និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលមានមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង។
លោក គួច អាឡិច កើតនៅក្នុងឆ្នាំ ១៩៦៧ នៅទីរួមខេត្ត បាត់ដំបង ប្រទេសកម្ពុជា។ ក្រោយមកគាត់បានទៅរស់នៅ និងបញ្ចាប់ការសិក្សានៅសហរដ្ឋអាមេរិក។ សព្វថ្ងៃលោករស់នៅ និងបម្រើការងារនៅឯសហរដ្ឋអាមេរិក។ លោក គួច អាឡិច មានបទពិសោធជាច្រើនដូចជា អ្នកគ្រប់គ្រងរោងចក្រ សម្លៀកបំពាក់ មជ្ឈមណ្ឌលទិញទំនិញ និងហាងលក់ទំនិញផ្សេងៗ ។ នៅក្នុងឆ្នាំ១៩៨៩ លោក គួច អាឡិច បានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ Trade Technical College នៅទីក្រុងឡូសអានជឺលេស រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ លោកមានអាជ្ញាបណ្ណអ្នកគ្រប់គ្រងផ្នែកចំណីអាហារអាជីព ដែលទទួលស្គាល់ដោយ National Assessment Institutes ក្រុងឡូសអានជឺលេស រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ សព្វថ្ងៃគាត់គឺជាម្ចាស់ហាង 99 Cent Outlet និងហាងលក់ទំនិញរាយ នៅក្នុងទីក្រុងឡូសអានជឺលេស រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
មុនពេលចូលបម្រើការក្នុងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន លោក គួច អាឡិច ធ្លាប់បម្រើការជាអ្នកឯកទេសផ្នែកកែច្នៃមាសរបស់ក្រុមហ៊ុន Chain and Cham Co., Ltd នៅក្នុងទីក្រុងឡូសអានជឺលេស រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ នៅក្នុងឆ្នាំ១៩៩១ លោកបានបង្កើតអាជីវកម្មផ្ទាល់ខ្លួនរួមមាន A & Q Fashion, Donut King, Super Mercado San Carlos, Daily Donut និង 99 Cent Outlet។ មិនត្រឹមតែប៉ុននោះ គាត់ក៏ជាសហម្ចាស់កម្មសិទ្ធហាងជាច្រើនរួមមាន House Of donuts និង S & A One Dollar Store ក្នុងសហរដ្ឋអាមេរិក។ ក្រៅពីនេះ លោកក៏ជាសមាជិកនៃគណៈកម្មការសភាគណបក្ស សាធារណរដ្ឋ នៃរដ្ឋវ៉ាស៊ីងតុន ឌីសី សហរដ្ឋអាមេរិក ចាប់ពីឆ្នាំ ២០០៦ និងជាសមាជិកនៃសភាពាណិជ្ជកម្មរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ចាប់ពីឆ្នាំ ១៩៩៣ មក។