លោក ហេង សុវណ្ណារិទ្ធ

លោក ហេង សុវណ្ណារិទ្ធ

ប្រធានផ្នែករដ្ឋបាលសាលារៀន អន្តរទ្វីប អាមេរិកាំង សាខា​ច្បារអំពៅ

លោក​ ហេង​ សុ​វណ្ណា​រិទ្ធ​ មាន​ស្រុកកំណើត​នៅ ​ ខេត្តតាកែវ​។ លោក​គឺជា​កូនពៅ​នៅក្នុង​គ្រួសារ​មន្ត្រី​រាជការ​មួយ​ដែល​មានកូន​ពីរ​នាក់​។ លោក​កើត​នៅ​ថ្ងៃទី​ ១៣​ ខែកុម្ភៈ​ ឆ្នាំ១៩៩០​។ ក្រោយពី​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច​ នៅក្នុង​ឆ្នាំ២០១៤​ លោក​បាន​ចូល​បម្រើការ​ងារ​នៅ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ នៅ​ថ្ងៃទី១០​ ខែកុម្ភៈ​ ឆ្នាំ២០១៥​ ក្នុង​តួនាទី​ អ្នក​ថតចម្លង​ឯកសារ​ បន្ទាប់​ នៅ​ថ្ងៃទី៤​ ខែមករា​ ឆ្នាំ២០១៦​ ដោយសារ​ចង់​ផ្លាស់​ប្តូរ​បទពិសោធន៍​ការងារ​ទៅជាបុគ្គលិករដ្ឋបាលសាលារៀន អន្តរទ្វីប អាមេរិកាំង​ ពេញ​ម៉ោង​។

ដោយ​ការកិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​បំពេញ​កិច្ចការ​ងារ​តស៊ូ​ សហការ​ល្អ​ក្នុង​ក្រុមការងារ​ គណៈ​គ្រប់គ្រង​បាន​ពិនិត្យ​ឃើញ​ពី​សមត្ថភាព​ការងារ​ និង​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​ដល់​វិស័យ​អប់រំ​របស់​លោក​ ចាប់ពី​ខែមិថុនា​ ឆ្នាំ២០១៩​ លោក​ក៏​ត្រូវ​បាន​ដំឡើង​តួនាទី​ជា​ ប្រធាន​ផ្នែករដ្ឋបាលសាលារៀន អន្តរទ្វីប អាមេរិកាំង ដែល​ជួយ​សម្រួល​ដល់​កិច្ចការ​គ្រប់គ្រង​រដ្ឋបាល​អប់រំ​ និង​កិច្ចការ​ងារ​ទូទៅ​ ពាក់ព័ន្ធ​នឹង​អ្នកអាណាព្យាបាល​សិស្ស​ ព្រមទាំង​ជួយការ​ងារ​ចាងហ្វាង​ទទួលបន្ទុក​តាំងពី​កម្រិត​ក្រោម​មត្តេយ្យ​សិក្សា​ ដល់​ថ្នាក់​ទី១២​ ក្នុង​កម្មវិធី​ចំណេះដឹង​ទូទៅ​ភាសាខ្មែរ​ នៅ​សា​សា​រៀន​ អន្តរទ្វីប​ អាមេរិកាំង ​(សាខា​ច្បារអំពៅ​)។

លោក​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ តាមរយៈ​តួនាទី​នេះ​ លោក​នឹង​បន្ត​ធ្វើ​ឱ្យ​ផ្នែក​រដ្ឋបាលសាលារៀន អន្តរទ្វីប អាមេរិកាំង​ នៃ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ឈាន​ទៅ​រក​ភាព​ជោគជ័យ​ និង​មានការ​អភិវឌ្ឍ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។

ក្នុងនាមខ្ញុំជាបុគ្គលិក បម្រើការងារនៅសាលារៀន អន្តរទ្វីប អាមេរិកាំង សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​មាតាបិតា​ ឬអ្នកអាណាព្យាបាល​សិស្ស​ទាំងអស់​ដែល​បាន​គាំទ្រ និងចូលរួមសហការ។ ខ្ញុំពេញចិត្ត ស្រលាញ់នូវអ្វីដែលខ្លួនឯងកំពុងធ្វើ និងខិតខំបំពេញតួនាទី ក្នុងកិច្ចការងារអស់ពីកំលាំងកាយចិត្ត ឱ្យកាន់តែប្រសើរ ដើម្បីឱ្យស្ថាប័ន MJQE កាន់តែ​រីកចម្រើន​ទៅមុខ​បន្ថែម​ទៀត។