
លោក រឿន ចំរើន បច្ចុប្បន្នមានអាយុ ៤២ ឆ្នាំ មានទីលំនៅបច្ចុប្បន្នស្ថិតនៅមុខវត្តក្ដីតាកុយ សង្កាត់វាលស្បូវ។ ទាក់ទងនឹងកម្រិតវប្បធម៌ លោកបានសិក្សារហូតដល់ថ្នាក់ទី ១២ ក្នុងឆ្នាំសិក្សា ២០០០។ លោកមានបងប្អូនបង្កើតចំនួន ៤ នាក់ (ប្រុស ៣ នាក់ និងស្រី ១ នាក់)។ ចំពោះស្ថានភាពគ្រួសារ លោកបានរៀបអាពាហ៍ពិពាហ៍អស់រយៈពេល ១២ ឆ្នាំមកហើយ និងមានបុត្រចំនួន ៣ នាក់ (ប្រុស ១ នាក់ និងស្រី ២ នាក់) ក្នុងបន្ទុក។
ផ្ដើមចេញពីបទពិសោធន៍ការងារ បន្ទាប់ពីបញ្ចប់ការសិក្សានៅឆ្នាំ ២០០១ លោកបានចំណាយពេល ១ ឆ្នាំ ធ្វើកសិកម្មនៅស្រុកកំណើត មុននឹងសម្រេចចិត្តមករកការងារធ្វើនៅរាជធានីភ្នំពេញក្នុងឆ្នាំ ២០០២ ជាចុងភៅ និងបានរៀនជំនាញបើកបររថយន្តធុនធំក្នុងឆ្នាំដដែលនោះ។ ក្នុងឆ្នាំ ២០០៣ លោកបានចូលបម្រើការងារជារថយន្តដឹកជញ្ជូនក្នុងរោងចក្រ ហើយនៅចន្លោះឆ្នាំ ២០០៤ ដល់ឆ្នាំ ២០០៥ លោកបានបន្តការងារជាអ្នកបើកបរឱ្យភ្នាក់ងារគយនៅក្នុងខេត្តពោធិ៍សាត់។ លុះដល់ដើមឆ្នាំ ២០០៦ លោកបានងាកមកចាប់យកជំនាញផ្នែកសំណង់ (សាងសង់ផ្ទះ និងរបង) មួយរយៈខ្លី។
របត់ការងារដ៏សំខាន់បំផុតនោះគឺ នៅខែឧសភា ឆ្នាំ ២០០៦ លោកបានដាក់ពាក្យ និងជាប់ការសម្ភាសន៍ចូលបម្រើការងារនៅក្រុមហ៊ុន Mengly J. Quach Education (MJQE)។ ដោយសារការខិតខំប្រឹងប្រែង និងភាពស្មោះត្រង់ លោកបានបន្តបម្រើការងារនៅក្នុងក្រុមហ៊ុននេះយ៉ាងសកម្ម រហូតមកដល់បច្ចុប្បន្នភាពនេះ។