នាយកផ្នែកហិរញ្ញវត្ថុជាន់ខ្ពស់
លោក សាវ៉េត ញាណបញ្ញា
បានបញ្ចប់បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងធនាគារពីសាកលវិទ្យាល័យកម្ពុជា។ នៅក្នុងឆ្នាំ ២០១៣ លោកបានទទួលអាហារូបករណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីសិក្សាកម្មវិធី ACCA នៅវិទ្យាស្ថាន CamEd។ ដោយមានគុណវុឌ្ឍិល្អនៅក្នុងការសិក្សា ក្នុងឆ្នាំ ២០១៣ លោកបានចាប់ផ្តើមអាជីពដំបូង ជាសវនករនៅក្នុងក្រុមហ៊ុន PricewaterhouseCoopers Cambodia (PwC) ដែលជាក្រុមហ៊ុនសវនកម្មធំមួយក្នុងចំណោមក្រុមហ៊ុនសវនកម្មធំៗទាំងបួននៅលើពិភពលោក។ ក្នុងអំឡុងពេលធ្វើការជាមួយក្រុមហ៊ុន PwC លោកទទួលបានបទពិសោធន៍ និងបង្កើនចំណេះដឹងយ៉ាងច្រើនទៅលើការងារសវនកម្ម ស្ទើរតែគ្រប់វិស័យ ដែលក្នុងនោះមានដូចជា ក្រុមហ៊ុនសាជីវកម្ម ធនាគារ មីក្រូហិរញ្ញវត្ថុ រោងចក្រផលិតកម្ម អង្គការមិនមែនរដ្ឋាភិបាល ។ល។
លោកបានចូលបម្រើការងារនៅក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ក្នុងតួនាទីជា ប្រធានសវនកម្មផ្ទៃក្នុង នៅខែឧសភា ឆ្នាំ២០១៧។ នៅខែកុម្ភៈឆ្នាំ ២០១៨ លោកត្រូវបានថ្នាក់ដឹកនាំផ្ទេរតួនាទី ទៅជួយនាយកដ្ឋានហិរញ្ញវត្ថុ ដោយមានតួនាទីជាប្រធានគណនេយ្យ ហើយក្រោយមកទៀតចាប់ពីខែមករាឆ្នាំ ២០១៩ លោកត្រូវបានថ្នាក់ដឹកនាំតំឡើងតួនាទីជានាយកហិរញ្ញវត្ថុ ដោយមានទំនួលខុសត្រូវ គ្រប់គ្រងទៅលើគ្រប់ទិដ្ឋភាពហិរញ្ញវត្ថុទាំងអស់របស់ក្រុមហ៊ុនទាំងមូលរហូតមកដល់សព្វថ្ងៃ។