លោក វង្ស សុវណ្ណារ័ត្ន

លោក វង្ស សុវណ្ណារ័ត្ន

នាយកផ្នែករដ្ឋបាល

លោក វង្ស សុវណ្ណារ័ត្ន មានតួនាទីជានាយករដ្ឋបាល។

ចំពោះតួនាទីនេះ លោកមានភារកិច្ចក្នុងការគ្រប់គ្រងដោយផ្ទាល់ទៅលើមុខងារ និងសេវាកម្មនានា នៅក្នុងផ្នែករដ្ឋបាលទាំងមូល ដែលនៅក្នុងនោះរួមមាន ការិយាល័យរដ្ឋបាល ការិយាល័យផ្តល់ព័ត៌មាន និងមជ្ឈមណ្ឌលបណ្ណសារដ្ឋាន ផងដែរ។ បន្ថែមលើនេះទៅទៀត គាត់ជាអ្នកជួយសម្របសម្រួលលើប្រតិបត្តិការការងារ នៃបណ្ណាល័យ ម៉េងលី ជេ. គួច ឃ្លាំងម៉េងលី ជេ. គួច អេឌ្យូខេសិន និងការិយាល័យកិច្ចការសិស្ស។ គាត់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការណែនាំ និងផ្តល់យុទ្ធសាស្រ្តនានាពីកិច្ចរដ្ឋបាលនៅក្នុងផ្នែករដ្ឋបាលទាំងមូល ហើយគាត់ក៏ធ្វើការងារយ៉ាងជិតស្និតជាមួយនឹងការិយាល័យ និងផ្នែកផ្សេងៗទៀតផងដែរ ដើម្បីជួយគាំទ្រដល់បេសកកម្មរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។

លោក វង្ស សុវណ្ណារ័ត្ន បានចូលបម្រើការងារនៅក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ក្នុងឆ្នាំ២០០៧ ជាមន្រ្តីរដ្ឋបាល។ គាត់បានតែងតាំងជានាយករងរដ្ឋបាល ក្នុងឆ្នាំ២០០៨ ហើយដោយការខិតខំប្រឹងប្រែង លោកក៏ត្រូវបានតែងតាំងជានាយករដ្ឋបាល ក្នុងឆ្នាំ២០១១។

បើនិយាយពីការសិក្សាវិញ លោក វង្ស សុវណ្ណារ័ត្ន បានទទួលសញ្ញាបត្របរិញ្ញាបត្រជំនាញនីតិសាស្ត្រ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឆ្នាំ២០០៦។