លោក គង់ វ៉ារ៉ា តួនាទីជាអភិបាលឯករាជ្យមួយរូប នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។ លោកត្រូវបានតែងតាំងតួនាទីអភិបាលឯករាជ្យ ថ្ងៃទី១៦ មករា ២០២៣។
លោក គង់ វ៉ារ៉ា គឺជាអគ្គនាយកផ្នែកប្រតិបត្តិការនៃក្រុមហ៊ុនមេ Maritime Group ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៨។ លោកមានតួនាទីជា អគ្គនាយកប្រតិបត្តិការ នៃក្រុមហ៊ុន Star Fortune Co., Ltd ពីខែវិច្ឆិកា ឆ្នាំ២០១៧ ដល់ខែតុលា ឆ្នាំ២០១៨ មុនលោកចូលបម្រើការងារជាអគ្គនាយកផ្នែកផែនការ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ខែឧសភា ឆ្នាំ២០១៧ និងជាអគ្គនាយកផ្នែកធនធានមនុស្ស និងប្រតិបត្តិការ ក្នុងខែកក្ដដា ឆ្នាំ២០១៧។ ជាមួយនឹងមុខតំណែងនេះ លោកបានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អនុសាសន៍ទៅលើផែនការយុទ្ធសាស្រ្តដល់នាយកដ្ឋានទាំងអស់ដោយចងក្រង អភិបាលកិច្ចក្រុមហ៊ុន (Good Corporate Governance) និងតារាងបែងចែកភារកិច្ច និងសិទ្ធសម្រេច (Table of Commitment Authority)។ លើសពីនេះ ជាមួយនឹងមុខតំណែងជាអគ្គនាយកផ្នែកធនធានមនុស្ស និងប្រតិបត្តិការ លោកបានដើរតួយ៉ាងសំខាន់ក្នុងការបង្កើត គោលការណ៍ក្រុមហ៊ុន ដែលមាន សៀវភៅគោលការណ៍ណែនាំនិយោជិត (Employee Handbook) និងគោលការណ៍ និងនីតិវិធីធនធានមនុស្ស (HR Policies & Procedures)។
ដោយទទួលបានចំណេះដឹងទូលំទូលាយនៅក្រៅប្រទេសរបស់លោកនៅ ទូរីន អ៊ីតាលី និងហាវ៉ៃ សហរដ្ឋអាមេរិច ហើយពេលខ្លះលោកត្រូវបានអញ្ជើញជាគ្រូបង្គោល និង/ឬជាវាគ្មិនក្នុងវគ្គបណ្ដុះបណ្ដាល/សិក្ខាសាលាដែលបានធ្វើឡើងក្នុង និងក្រៅប្រទេស។ លោកបានទទួលសញ្ញាបត្រអនុបណ្ឌិតវិទ្យាសាស្រ្តពិសោធន៍ នៅឆ្នាំ១៩៧៤ និងសញ្ញាបត្រច្បាប់ឆ្នាំ១៩៩០។