អនុប្រធាន បណ្ណាគារ អន្តរទ្វីប
លោកស្រី ឡូ លីអេង ជាអនុប្រធាន បណ្ណាគារ អន្តរទ្វីប នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិចកាំង
លោកស្រី ឡូ លីអេងបានរៀនចប់ថ្នាក់អនុបណ្ឌិតផ្នែក ហិរញ្ញាវត្ថុ និងធនាគារ បានបញ្ចប់ការសិក្សានៅឆ្នា២០១៥ និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែក ហិរញ្ញាវត្ថុ និងធនាគារ នៅឆ្នាំ ២០១១ នៅសកលវិទ្យាល័យជាតិគ្រប់គ្រង និងមានបទពិសោធន៍ជាច្រើនទៅ ផ្នែកលក់ និងការផ្សាព្វផ្សាយ។ លោកស្រី ឡូ លីអេង បានចូលបម្រើការងារនៅក្រុមហ៊ុន ម៉េងលី ជេ គួច តាំងពីឆ្នាំ២០១៥ ជាតួនាទី ជំនួយការគណនេយ្យ បន្ទាប់មកក៏តំឡើងតួនាទីទៅជា ប្រធានក្រុមផ្នែកបញ្ជាទិញ (Procurement Supervisor) នៅឆ្នាំ២០១៨។ នៅឆ្នាំ២០២០ ក៏បានប្តូរតួនាទីទៅគ្រប់គ្រង់បណ្ណាគារ អន្តរទ្វីបជា ប្រធានគ្រប់គ្រង។
បច្ចុប្បន្ន លោកស្រី ឡូ លីអេងតួនាទីជាអនុប្រធាន បណ្ណាគារ អន្តរទ្វីប នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិចកាំងដែលទទួលបន្ទុកមើលទៅលើ ប្រតិបត្តិការទូទៅរបស់បណ្ណាគារគ្រប់សាខា។