លោក មិន ណុប បច្ចុប្បន្នកំពុងបម្រើការងារជា ប្រធានផ្នែករដ្ឋបាល នៅក្នុងនាយកដ្ឋានរដ្ឋបាល នៃក្រុមហ៊ុន ម៉េងលី ជេ. គួច។ ទំនួលខុសត្រូវចម្បងរបស់លោកគឺ ធានាឲ្យបាននូវប្រតិបត្តិការរលូន ប្រសិទ្ធភាពការងារ លើសេវារដ្ឋបាលដើម្បីបំពេញតម្រូវការអតិថិជនខាងក្រៅ និងខាងក្នុង ដែលចូលរួមចំណែកដល់ការសម្រេចបាននូវគោលដៅ និងបេសកកម្មរបស់ក្រុមហ៊ុនក្នុងសាខាច្បារអំពៅ។ លើសពីនេះ លោកក៏ជាអ្នកបណ្តុះបណ្តាលជំនាញសេវាកម្មអតិថិជន ដល់បុគ្គលិកជួរមុខ នៅគ្រប់សាខាក្នុងរាធានីភ្នំពេញ។ លោកបានចាប់ផ្តើមការងារនៅ MJQ Education ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣។
លោកមានសញ្ញាបត្របរិញ្ញាបត្រអក្សរសាស្ត្រ ផ្នែកអប់រំ និងបង្រៀនភាសាអង់គ្លេស លោកក៏មានសញ្ញាបត្របរិញ្ញាបត្ររងជំនាញរចនាសិល្បៈ ការបោះពុម្ព និងការផ្សព្វផ្សាយផងដែរ។ ឆ្នាំ ២០១៨ លោកបានបញ្ចប់ការសិក្សានៅវិទ្យាស្ថានគរុកោសល្យរាជធានៅភ្នំពេញ លើជំនាញឯកទេស គរុកោសល្យ និងវិធីសាស្រ្តបង្រៀន។
លោកបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពអភិវឌ្ឍន៍ចំណេះដឹង ជំនាញ វិជ្ជាជីវៈ ដូចជា ការគ្រប់គ្រងគម្រោងអាជីវកម្មប្រកបដោយនិរន្តរភាព ផែនការគ្រប់គ្រងអាជីវកម្ម សេវាកម្មអតិថិជន និងប្រសិទ្ធិភាពការងារ ក្រមសីលធម៌វីជ្ជាជីវៈ គោលការណ៍នៃការគ្រប់គ្រង ការធានាគុណភាពអប់រំសម្រាប់បណ្ណាល័យនៅតំបន់អាស៊ីអាគ្នេយ៍ និងការធានាគុណភាពវិស័យអប់រំនៅកម្ពុជា។