
កាលពីថ្ងៃទី២ តុលា ២០២៦ គណៈកម្មការសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ បានរៀបចំធ្វើកម្មវិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី រួមទាំងមានការធ្វើបទបង្ហាញស្ដីអំពី បទបញ្ជាផ្ទៃក្នុងរបស់សាលាជូនដល់សិស្សានុសិស្សពីថ្នាក់បឋមសិក្សា ដល់មធ្យមសិក្សា។ នៅក្នុងបទបង្ហាញមួយនេះ គឺពិតជាមានសារៈសំខាន់សម្រាប់សិស្សានុសិស្ស ដែលធ្វើឱ្យគាត់បានយល់ដឹងពីវិន័យ បទបញ្ញាត្ត សីលធម៌ សុជីវធម៌ អ្វីដែលគាត់ត្រូវអនុវត្ត និងអ្វីដែលគាត់ត្រូវជៀសវាង ដើម្បីជំរុញគាត់ឱ្យទទួលបាននូវលទ្ធផលល្អប្រសើរ។