ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

កម្មវិធីបើកបវេសនកាលឆ្នាំសិក្សា2025-2026

កាលថ្ងៃព្រហស្បតិ៍ ១០ កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ គណៈកម្មការ នៃសាលារៀន អន្តរទ្វីបអាមេិកាំងសាខាច្បារអំពៅ បានរៀបចំកម្មវិធីបើកបវេសនកាល ។ កម្មវិធីនេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីឱ្យសិស្សានុសិស្សទាំងអស់បានជួបជុំគ្នាចាប់ផ្តើមឆ្នាំសិក្សាថ្មី និងទទួលបានអនុសាសន៍ពីគណៈគ្រប់គ្រងសាលា ក៏ដូចជាបានយល់ដឹងអំពីបទបញ្ជាផ្ទៃក្នុងសាលា កម្មវិធីសិក្សាសម្រាប់មួយឆ្នាំ និងភាពជោគជ័យរបស់សាលាដែលទទួលបាននាពេលកន្លងមក ព្រមទាំងជាឱកាសដែលសិស្សានុសិស្សអាចចូលរួមសប្បាយ នឹងអាចបង្ហាញទេពកោសល្យល្អៗដែលបានសិក្សា បង្កើនភាពស្និទ្ធស្នាល ភាពសប្បាយរីករាយដែលជាការចងចាំដ៏ល្អ និងបទពិសោធន៍សម្រាប់សិស្សានុសិស្ស។