កម្មវិធីជំនួបមាតាបិតាសិស្ស

កម្មវិធីជំនួបអ្នកអាណាព្យាបាលសិស្សដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលបានធ្វើឡើងនៅថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៤ សម្រាប់សិស្សានុសិស្សគ្រប់កម្រិតថ្នាក់ប្រចាំឆមាសទី២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។​ កម្មវិធីនេះធ្វើឡើង ដើម្បីបង្ហាញលទ្ធផលរបស់សិស្សានុសិស្សដែលបានសិក្សានៅឆមាសទី២កន្លងមក វាជាកម្មវិធីមួយដ៏សំខាន់សម្រាប់មាតាបិតាក្នុងការពិភាក្សាឱ្យបានទូលំទូលាយទាក់ទងទៅនិងការសិក្សារបស់សិស្សនុសិស្ស។ លើលពីនេះទៅទៀត ដើម្បីធ្វើការបង្ហាញបន្ថែមនៅចំណុចខ្លាំង និងចំណុចខ្វះខាត សម្រាប់ជួយឱ្យប្អូនៗទទួលបានជោគជ័យនៅក្នុងការសិក្សារៀនសូត្រ។ ហើយការបង្កើតកម្មវិធីនេះឡើងក៏ជាឱកាសក្នុងការជួបផ្ទាល់ជាមួយអ្នកអាណាព្យាបាលឱ្យកាន់តែមានភាពស្និទ្ធស្នាលបន្ថែមទៀត ចំពោះការយកចិត្តទុកដាក់ និងភាពកក់ក្តៅពីសាលាដែលកូនសិក្សា។