កាលពីថ្ងៃពុធ ទី០២ ខែមេសា ឆ្នាំ២០២៥ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅបានសហការជាមន្ទីរពេទ្យអន្តរជាតិ អរៀនដារៀបចំសិក្ខាសាលាស្តីពី សុខភាពសាធារណៈសម្រាប់ប្អូនៗសិស្សានុសិស្សផ្នែកមធ្យមសិក្សាពីថ្នាក់ទី៧-១២។ លោកវេជ្ជបណ្ឌិត បានបង្ហាញពីចំនុចសំខាន់ៗ និងរបៀបថែទាំសុខភាព និងរបៀបការពារខ្លួនកុំឱ្យឆ្លងជំងឺផ្សេងៗ។ សិស្សានុសិស្សបានយកចិត្តទុកដាក់ស្តាប់ និងទទួលបានចំណេះដឹងថ្មីបន្ថែមទៀត។ សិក្ខាសាលានេះបានបញ្ចប់ដោយរលូន និងប្រកបដោយសេចក្តីរីករាយ។