ការប្រឡងឆមាសលើកទី២

ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅនេះសិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យ ដល់ថ្នាក់ទី៦ បានប្រឡងឆមាសទី២ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ នៅតាមអគារសិក្សារៀងៗខ្លួនដោយភាពតឹងរឹងបំផុត។ នៅតាមបន្ទប់ប្រឡងមានគណៈកម្មការអនុរក្សត្រួតពិនិត្យការប្រឡងឆមាសទី២ រួមទាំងមានការតាមដានយ៉ាងម៉ត់ចត់ពីសំណាក់គណៈកម្មការសាលារៀន អន្តរទ្វីប អាមេរិកាំង។ សិស្សានុសិស្សបានខិតខំយ៉ាងយកចិត្តទុកដាក់ប្រឡងលើវិញ្ញាសារបស់ខ្លួន និងពោរពេញដោយក្តីសង្ឃឹម និងទន្ទឹងរង់ចាំមើលលទ្ធផលប្រឡងរបស់ខ្លួន។ ការប្រឡងប្រព្រឹត្តទៅយ៉ាងល្អ សិស្សានុសិស្សគ្រប់កម្រិតថ្នាក់បានគោរពនូវបញ្ញាត្តិក្នុងពេលប្រឡងបានយ៉ាងខ្ជាប់ខ្ជួន។