អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ “អត្ថប្រយោជន៍៦ចំណុចពីការរៀនបំប៉នពេលវិស្សមកាលត្រៀមឆ្នាំសិក្សាថ្មី”
អត្ថបទដកស្រង់ដោយ : ជាង ប៊ុនលី
#MJQE #AmericanInterconSchool
វិស្សមកាលគឺជាពេលវេលាដែលសិស្សានុសិស្សមួយចំនួនរង់ចាំក្រោយពីពួកគាត់បានខិតខំប្រឹងប្រែង សិក្សារៀនសូត្រអស់មួយឆ្នាំសិក្សាពេញ ហើយក៏ជាពេលវេលាដែលសិស្សានុសិស្ស
អាចសម្រាកដើរ កម្សាន្តរយៈពេលខ្លីជាមួយក្រុមគ្រួសារ ចូលរួមការងារសង្គមបានច្រើនតាមដែលអាចធ្វើបាន ជួយ ការងារឪពុកម្តាយ ចូលរួមហ្វឹកហាត់ និងលេងកីឡាតាមចំណង់ចំណូលចិត្តឱ្យបានច្រើនដើម្បីសុខភាព និងភាពសប្បាយរីករាយ មានកាលវិភាគរៀនច្បាស់លាស់ចៀសវាងយកពេលវេលាទៅអ្វីៗផ្តេសផ្តាស់ និងគ្មានប្រយោជន៍ គួរនាំគ្នាចូលរៀនបំប៉នត្រៀមសម្រាប់ឆ្នាំសិក្សាថ្មី។ ថ្ងៃនេះខ្ញុំសូមលើកយក អត្ថប្រយោជន៍៦ចំណុចដែលប្អូនៗគួរតែរៀនបំប៉នពេលវិស្សមកាលត្រៀមឆ្នាំសិក្សាថ្មីដូចខាងក្រោម៖
- ទទួលបានចំណេះដឹងថ្មីៗពីលោកគ្រូ អ្នកគ្រូ ដែលជាគ្រឹះសម្រាប់ថ្នាក់ឆ្នាំសិក្សាថ្មី និងទទួល បានលទ្ធផលការសិក្សាល្អនៅឆ្នាំសិក្សាបន្ទាប់។
- ពង្រីកចំណេះដឹងកាន់តែទូលំទូលាយ។
- ទទួលបានបទពិសោធសិក្សាថ្មីៗបន្តែមទៀត។
- បង្កើនទំនុកចិត្ត ភាពក្លាហាន និងទម្លាប់ល្អក្នុងការសិក្សា។
- ស្គាល់មិត្តភក្តិថ្មីៗបន្ថែមដែលមកពីថ្នាក់ផ្សេងៗគ្នា បង្កើនមិត្តភាព និងភាពស្និទស្នាល។
- កាត់បន្ថយភាពតានតឹងផ្សេងៗជាដើម។