រស់នៅ ឬការលំហែនៅមាត់សមុទ្រជួយទ្រទ្រង់មនុស្សឱ្យមានសុខភាពល្អរឹងមាំ

អត្ថបទព័ត៌មានស្តីអំពីសុខភាព 
ក្រោមប្រធានបទ “រស់នៅ ឬការលំហែនៅមាត់សមុទ្រជួយទ្រទ្រង់មនុស្សឱ្យមានសុខភាពល្អរឹងមាំ”
អត្ថបទដកស្រង់ដោយ : ផេង ឧត្តម
#MJQE #AmericanInterconSchool

តើសមុទ្រជួយចម្រើនសុខភាពយ៉ាងណាខ្លះ?
៧០% នៃភពផែនដី ជាសមុទ្រ ហើយសមុទ្រនេះជាប្រភពនៃគុណប្រយោជន៍ច្រើនយ៉ាងណាស់សម្រាប់សរីរាង្គកាយមនុស្ស។ ទឹកសមុទ្រ ខ្យល់សមុទ្រ សំឡេងរលក ឆ្នេរខ្សាច់ ក៏ដូចជាអាហារគ្រឿងសមុទ្រ សារាយ ... សុទ្ធតែជាអ្នកផ្គត់ផ្គង់សុខភាពទាំងអស់។ ទឹកសមុទ្រមានបន្សំសមាសធាតុរ៉ែ (រ៉ែអំបិល កាល់ស្យូម សូស្យូម ប៉ូតាស្យូម...)  និងធាតុចាំបាច់ olegoelement (អ៊ីយ៉ូដ ដែក ស័ង្កសី ម៉ង់ហ្កាណែស...) គ្រប់មុខ ដូចគ្នាស្ទើរបេះដាក់នឹងជាតិទឹកនៅក្នុងខ្លួនមនុស្សយើង។ ជាងនេះទៅទៀត ទឹកសមុទ្រមានផ្ទុកសារធាតុអង់ទីប៊ីយូទិក ដែលចូលរួមចំណែកពង្រឹងប្រព័ន្ធការពារខ្លួនទៀត។ ចំណែកខ្យល់សមុទ្ទ ជាខ្យល់ប្រៃ សម្បូរជាតិរ៉ែ និងអ៊ីយ៉ុងអវិជ្ជមានចេញមកពីអំបិលសមុទ្រ។ គឺអ៊ីយ៉ុងអវិជ្ជមាននេះហើយដែលមានចំណែកបន្សុទ្ធខ្យល់បរិយាសដោយទៅកម្ចាត់អ៊ីយ៉ុងវិជ្ជមាន និងជាតិពុល បង្កឡើងដោយផ្សែងពុល។ ហេតុដូច្នេះហើយបានជានៅពេលបានទៅដល់ និងសម្រាកកម្សាន្តនៅមាត់សមុទ្រ ខ្លួនប្រាណយើងនឹងបានស្រូបយកខ្យល់ប្រៃខ្យល់សម្បូរទៅដោយជាតិរ៉ែ មកបំពេញកង្វះខាតរបស់ខ្លួន។ ខ្យល់បរិយាកាសមាត់សមុទ្ទរ ជាខ្យល់បរិសុទ្ធប្រៃ និងមានជាតិពុលតិចតួចណាស់ ដោយមានបាក់តេរីប្រមាណតែ២រយជាមធ្យមក្នុងមួយម៉ែត្រគូបខ្យល់ ទល់នឹងជាង៥ម៉ឺននៅក្នុងក្រុង។

នៅមាត់សមុទ្ទសម្ពាធបរិយាកាសខ្ពស់ខ្លាំង ទើបយើងអាចដកដង្ហើមបានស្រួល ហើយសរីរាង្គកាយក៏ទទួលខ្យល់អុកស៊ីហ្សែនបានប្រសើរ។ ជាតិអំបិលអ៊ីយ៉ូត ដែលជាសារធាតុដ៏ចាំបាច់នៃការផលិត និងចាត់ចែងក្រពេញអ័រមូនទីរ៉ូអ៊ីត អាចហូរចូលទៅសម្រួលសព៌ាង្គកាយបានផ្លូវដង្ហើមបានយ៉ាងស្រួល។ ការចុះមុជទឹកសមុទ្រឱ្យបានតែ១៥នាទី ក៏នឹងធ្វើឱ្យខ្លួនប្រាណពិសេសស្បែកមានកម្លាំង។ បើជាទឹកសមុទ្ទត្រជាក់ វានឹងជួយផ្តល់ជាតិសំណើមដល់ស្បែក និងធ្វើឱ្យស្បែកឡើងភ្លឺរលោង ព្រោះជាតិអំបិលរបស់ទឹកសមុទ្ទ នឹងទៅជម្រុះកោសិកាងាប់ៗតោងនៅលើស្រទាប់ស្បែកអេពីដែម ជាហេតុនាំឱ្យស្បែកឡើងទន់ល្មើយល្អ។ 

ការសិក្សាខ្លះទៀត បានរកឃើញថាទឹកសមុទ្រមានសមត្ថភាពប្រឆាំងនឹងការរោលរលាក ដោយអាចជួយព្យាបាលអាការៈរោគសើរស្បែកមួយចំនួនដូចជា ជំងឺរលាកនៅលើស្បែក កមរមាស់ ... សូមចុះមុជទឹកក្នុងសមុទ្រឱ្យបានលិចយ៉ាងហោចដល់ត្រឹមទ្រូង ព្រោះនៅពេលនោះខ្លួនអ្នកលែងទ្រទម្ងន់ទាំងមូលហើយ។ សាច់ដុំនឹងចាប់ធ្វើចលនាដោយគ្មានទម្ងន់ ទាញផលប្រយោជន៍ពីទឹកសមុទ្រប្រៃ ដោយមិនបះពាល់រំខានដល់សន្លាក់។

ចំណីអាហារជាគ្រឿងសមុទ្រដោយមិននិយាយដល់ក្តាម បង្កង បង្គា អយស្ទ័រ ដែលមានវីតាមីន អ៊ីយ៉ូដ ជាតិដែក អង់ទីអុកស៊ីដង់ដ៏ច្រើន។ ប្រភេទត្រីតូចៗ សារាយសមុទ្រ ក៏ជាប្រភពផ្តល់អាហារូបត្ថម្ភដ៏ខ្ពស់ សម្បូរវីតាមីដេ និងអូមេហ្កា៣ អាស៊ីតខ្លាញ់ដ៏ចាំបាច់សម្រាប់សរីរាង្គកាយដែរ។ គ្រឿងសមុទ្ទរទាំងនេះ ជាអាហារប៉ូវហើយមិនធ្វើឱ្យធាត់ទៀត៕

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេទំព័រ៖ 
https://www.rfi.fr/km/ការផ្សាយប្រចាំថ្ងៃ/នាទីសុខភាពនិងអនាម័យ/