អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា
ក្រោមប្រធានបទ “បច្ចេកវិទ្យា និងឧបករណ៍សំខាន់ៗសម្រាប់ប្រើប្រាស់ក្នុងភោជនីយដ្ឋាន”
អត្ថបទដកស្រង់ដោយ : លួន ស្រីទូច
#MJQE #AmericanInterconSchool
ក្រឡេកមកមើលភោជនីយដ្ឋានបច្ចុប្បន្នដែលមានភាពជោគជ័យនេះ គឺត្រូវការបច្ចេកវិទ្យាជំនួយក្នុងការលក់ដូរ ដើម្បីឱ្យកាន់តែទំនើប និងទាន់សម័យកាល ជាពិសេសផ្តោតទៅលើតម្រូវការភ្ញៀវបច្ចុប្បន្ន។ សព្វថ្ងៃនេះភ្ញៀវបានផ្លាស់ប្តូរទៅលើការញុំា របៀបនៃការញុំា និងទីកន្លែងផងដែរ។ ពួកគេចង់បានអាហារដែលលឿន និងមិនបាច់រង់ចាំយូរក្នុងការបញ្ជាទិញឡើយ ហើយជាពិសេសទៅលើរសជាតិ។ ការផ្លាស់ប្តូរចំណង់ចំណូលចិត្តរបស់ភ្ញៀវទាំងនេះបានលេចឡើងស្របនឹងការរីកចម្រើនផ្នែកបច្ចេកវិទ្យានៃទសវត្សរ៍កន្លងមក ក្នុងអំឡុងពេលនោះសហគមន៍ភោជនីយដ្ឋាន ដែលជាឧស្សាហកម្មដែលធ្លាប់គ្រប់គ្រងដោយប៊ិច និងក្រដាស ត្រូវតែប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីរក្សាការផ្លាស់ប្តូរបែបនេះ។
១. ការបញ្ជាទិញ និងបង់ប្រាក់ដោយការ Scan កូដ :
ការបញ្ជាទិញ និងការបង់ប្រាក់ដោយការ Scan កូដ គឺមានសុវត្ថិភាព ចំណាយពេលតិច និងប្រសិទ្ធភាពខ្ពស់ ដែលជាផ្នែកសំខាន់នៃបទពិសោធក្នុងការបញ្ជាទិញ។ ប៉ុន្តែបន្ទាប់ពីវិបត្តិ COVID-19 វាកាន់តែសំខាន់ជាងពេលណាៗទាំងអស់ ពីព្រោះនៅសម័យ COVID-19 មនុស្សទូទៅពិបាកក្នុងការទំនាក់ទំនងគ្នាផ្ទាល់ណាស់ ដោយការខ្លាចជំងឺ COVID-19 ឆ្លងគ្នាទៅវិញទៅមក។ សម្រាប់ភ្ញៀវភោជនីយដ្ឋានក្នុងអំឡុងពេល COVID-19 ភ្ញៀវ 34% បាននិយាយថា ត្រូវការទូទាត់លើការបញ្ជាទិញដោយគ្មានទំនាក់ទំនងជាមួយមនុស្សផ្ទាល់។ បច្ចុប្បន្ននេះទូរសព្ទមានសារៈសំខាន់ខ្លាំងណាស់ចំពោះការបញ្ជាទិញ និងការបង់ប្រាក់។ ហើយ 33% នៃភ្ញៀវបាននិយាយថា បច្ចេកវិទ្យាបង់ប្រាក់ដោយការ Scan គឺមានសារៈសំខាន់ខ្លាំងណាស់ចំពោះការបញ្ជាទិញ និងការបង់ប្រាក់ ។
Toast Mobile Order & Pay™ ផ្តល់ឱ្យភ្ញៀវរបស់អ្នកនូវសមត្ថភាពក្នុងការបញ្ជាទិញ និងបង់ប្រាក់សម្រាប់អាហាររបស់ពួកគេយ៉ាងងាយស្រួល និងសុវត្ថិភាពនៃឧបករណ៍ផ្ទាល់ខ្លួនរបស់ពួកគេ។ វាមិនត្រឹមតែផ្តល់ឱ្យភ្ញៀវរបស់អ្នកនូវភាពស្ងប់ស្ងាត់ក្នុងចិត្តប៉ុណ្ណោះទេ វាជួយសម្រួលពេលវេលាក្នុងបង់ប្រាក់ កាត់បន្ថយថ្លៃពលកម្ម និងទិន្ន័យបានច្បាស់ល្អ។
២. ការបញ្ជាទិញដោយចុចលើអេក្រង់ :
ប្រព័ន្ធដែលប្រើកម្មវិធី POS (Point of Sale) ជាច្រើននាពេលបច្ចុប្បន្ននេះ ជាធម្មតាត្រូវបានផ្តល់សេវាកម្មរហ័សក្នុងភោជនីយដ្ឋាន ដែលអនុញ្ញាតឱ្យភ្ញៀវបញ្ជាទិញបានរហ័សទាន់ចិត្ត ហើយការបង់ប្រាក់ក៏រហ័សដូចគ្នា ដែលបង្ហាញព័ត៌មានទៅលើអេក្រង់។ វាធ្វើឱ្យប្រសើរឡើងនូវភាពត្រឹមត្រូវ និងលឿននៃការបញ្ជាទិញ ដូច្នេះការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ភោជនីយដ្ឋាន ធ្វើឱ្យដំណើរការកាន់ល្អប្រសើរ និងមានភ្ញៀវកាន់ច្រើន។
អត្ថបទដកស្រង់ កែសម្រួល និងបកប្រែចេញពីគេហទំព័រ៖
https://pos.toasttab.com/blog/types-of-restaurant-technology