ពិធីសូត្រមន្តដំឡើងរាសី សិរីមង្គល នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង

កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ កន្លងទៅនេះ មជ្ឈមណ្ឌលភាសា អេ អាយ អាយ ​និងសាលារៀន អន្ដរទ្វីប អាមេរិកាំង បាននិមន្តព្រះសង្ឃចំនួន០៩អង្គ ​រៀបចំ​ប្រារព្ធនូវពិធីសូត្រមន្តដំឡើងរាសី និងរាប់បាត្រ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរជូនដល់​មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ព្រមទាំងលោកគ្រូ អ្នកគ្រូ បុគ្គលិក និងសិស្សានុសិស្ស​ទាំងអស់​ក្នុងឱកាសឆ្នាំថ្មី ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ដែលនឹង​ឈាន​មក​ដល់នាពេលខាងមុខនេះ។ នេះជាលើកទី១៥ ហើយដែល​មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង បានផ្តួចផ្តើមរៀបចំប្រារព្ធពិធីសូត្រមន្តដំឡើងរាសីសិរីមង្គល និងរាប់បាត្រ​នេះឡើង​នៅមុនថ្ងៃចូលឆ្នាំថ្មីមកដល់ ដើម្បីអប​អរ​សា​ទ​រ​បុណ្យ​ចូលឆ្នាំថ្មី​ ប្រពៃ​ណី​ជាតិខ្មែរ​តាមបែបព្រះពុទ្ធសាសនា។ ព្រះសង្ឃបានប្រោះព្រំបួងសួងដំឡើងរាសីសុំពរជ័យ សិរីមង្គល វិបុលសុខ​គ្រប់​ប្រការ​កើតមានដល់​ស្ថាប័ន លោកគ្រូ​ អ្នកគ្រូ បុគ្គលិក និងសិស្សានុសិស្សនាឱកាសឆ្នាំថ្មីជម្នះគ្រប់​ឧបសគ្គ និងចៀសចាក​ឆ្ងាយពីឧបទ្រពទាំងពួងកុំ​បីជួបឡើយ។