ការប្រកួតគូរគំនូរ និងតាំងពិព័រណ៍ស្នាដៃសិស្ស ប្រចាំសាលារៀន អន្តរទ្វីប អាមេរិកាំង នឹងប្រព្រឹត្តិទៅក្នុងពេលឆាប់ៗនេះ

អត្ថបទព័ត៌មានស្តីពីព្រឹត្តិការណ៍ និងការអប់រំ
ក្រោមប្រធានបទៈ “ការប្រកួតគូរគំនូរ និងតាំងពិព័រណ៍ស្នាដៃសិស្ស ប្រចាំសាលារៀន អន្តរទ្វីប អាមេរិកាំង នឹងប្រព្រឹត្តិទៅក្នុងពេលឆាប់ៗនេះ”
អត្ថបទដកស្រង់ដោយ : គាក ម៉ាណែត
#MJQE #AmericanInterconSchool

សាលារៀន អន្តរទ្វីប អាមេរិកាំង ជាសាលាចំណេះទូទៅពីថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ថ្នាក់ទី១២ ស្របតាមកម្មវិធីក្រសួងអប់រំ យុវជន និងកីឡា។ បាវចនារបស់សាលារៀន អន្តរទ្វីប អាមេរិកាំងគឺ ធានាឱ្យបាននូវគុណភាព វិន័យ និងសេវាកម្ម។ បេសកកកម្មជាច្រើនត្រូវបានយកចិត្តទុកដាក់ និងអនុវត្តជាប្រចាំ ដើម្បីទទួលបានភាពជោគជ័យ និងមានការគាំទ្រពីសំណាក់មាតាបិតា ឬអ្នកអាណាព្យាបាលគ្រប់ទិសទី។ ក្នុងនោះគណៈកម្មការបានរៀបចំកម្មវិធីប្រកួតប្រជែងដ៏ច្រើនសម្បូរបែប ជាពិសេសកម្មវិធីប្រកួតគូរគំនូរ និងតាំងពិព័រណ៍ស្នាដៃសិស្សលើកទី១៦ វគ្គផ្តាត់ព្រ័ត្រនឹងប្រារព្ធនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ នៅសាខាសែនសុខ។

ការប្រកួតប្រជែងនេះបង្កើតឡើង ដើម្បីឱ្យសិស្សានុសិស្សគ្រប់កម្រិតថ្នាក់មានឱកាសបញ្ចេញសមត្ថភាព ទេពកោសល្យ ទទួលបាននូវបទពិសោធថ្មីៗ ចេះរៀបចំផែនការ មានភាពជាអ្នកដឹកនាំ ចេះតាមដានលទ្ធផលផែនការការងារ មានគំនិតច្នៃប្រឌិតតាមបែបវិទ្យាសាស្រ្ត ចែករំលែកចំណេះដឹង ពង្រឹងភាពក្លាហាន បង្កើនការទំនាក់ទំនង បង្កើតស្មារតីក្រុម និងមានទំនួលខុសត្រូវខ្ពស់។ បេក្ខជនជ័យលាភីទាំងអស់នឹងទទួលបានមេដាយមាស និងបណ្ណសរសើរដើម្បីបញ្ជាក់ពីសក្ខីតាងនៃការខិតខំប្រឹងប្រែង និងគុណតម្លៃដែលមិនអាចកាត់ថ្លៃបាន។ 

ប្អូនៗសិស្សានុសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង ទាំងអស់គឺសុទ្ធតែជាបេក្ខជនដែលអាចធ្វើបាន សូមតាំងចិត្តសម្រេចគោលដៅដែលបានគ្រោងទុក! 
“ពន្លឺជោគជ័យទន្ទឹងរង់ចាំប្អូនៗសិស្សានុសិស្សទាំងអស់គ្នា!”