គន្លឹះងាយៗដើម្បីបង្កើតបរិយាកាសការងារដ៏ស្រស់បំព្រង

អត្ថបទព័ត៌មានស្តីពីរបៀបរស់នៅ 
ក្រោមប្រធានបទ “គន្លឹះងាយៗដើម្បីបង្កើតបរិយាកាសការងារដ៏ស្រស់បំព្រង”
អត្ថបទដកស្រង់ដោយ : ដាង វិបុល
#MJQE #AmericanInterconSchool

តើអ្នកដឹងទេថា សម្រាប់មនុស្សពេញវ័យ យើងចំណាយពេលនៅកន្លែងធ្វើការស្ទើរតែជាង១ភាគ៣នៃពេលវេលារស់នៅរបស់យើងទៅហើយ ដូច្នេះបរិយាកាសការងារល្អគឺពិតជាសំខាន់ណាស់។ ការបង្កើតបរិយាកាសការងារវិជ្ជមានគឺចាំបាច់សម្រាប់សុខុមាលភាពរបស់បុគ្គលិកផង និងភាពជោគជ័យនៃកន្លែងការងារផង។ ខាងក្រោមនេះ គឺជាវិធីសាស្ត្រមួយចំនួនដែលអ្នកអាចប្រើដើម្បីជំរុញបរិយាកាសការងារឱ្យមានភាពវិជ្ជមាន៖

១. លើកកម្ពស់ទំនាក់ទំនងបើកចំហ : 
លើកទឹកចិត្តបុគ្គលិកឱ្យចែករំលែកគំនិត កង្វល់ និងមតិកែលម្អរបស់ពួកគាត់។ ចំណុចនេះអាចធ្វើបានតាមរយៈការប្រជុំក្រុមជាទៀងទាត់ ប្រអប់ផ្ដល់យោបល់សម្ងាត់ ឬគោលការណ៍បើកចំហឱ្យបុគ្គលិកហ៊ានបញ្ចេញមតិ។

២. បង្ហាញអំណរគុណ : 
ទទួលស្គាល់ និងផ្តល់រង្វាន់ដល់បុគ្គលិកសម្រាប់ការខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់ពួកគាត់។ រឿងនេះក៏អាចធ្វើឡើងបែបសាមញ្ញដូចជា ការអរគុណដោយពាក្យសម្ដី បង្ហាញកាយវិការមានអំណរគុណ ឬរង្វាន់តិចតួចក្ដី។

៣. លើកទឹកចិត្តឱ្យមានតុល្យភាពជីវិតការងារ : 
គោរពជីវិតផ្ទាល់ខ្លួនរបស់បុគ្គលិកយើង។ លើកទឹកចិត្តពួកគាត់ឱ្យឈប់សម្រាកប្រសិនមើលទៅឃើញថាពួកគាត់ត្រូវការវា ហើយលើកកម្ពស់វប្បធម៌ដែលឱ្យតម្លៃដល់សមតុល្យជីវិតការងារ។

៤. លើកកម្ពស់សុខភាពផ្លូវកាយ :
លើកទឹកចិត្តឱ្យមានសកម្មភាពហាត់ប្រាណ កម្រើករាងកាយក្នុងអំឡុងពេលធ្វើការ ញ៉ាំអាហារសម្រន់ប្រកដោយសុខភាពជុំគ្នា និងពិចារណាបង្កើតកម្មវិធីអប់រំសុខភាពជាដើម។

៥. បណ្ដុះអារម្មណ៍ជាគ្រួសារ : 
ត្រូវប្រាកដថាអ្នកគ្រប់គ្នាទទួលបានអារម្មណ៍ថាជាផ្នែកមួយ និងត្រូវបានគេឱ្យតម្លៃ។ ចំណុចនេះអាចសម្រេចបានតាមរយៈការធ្វើសកម្មភាពរួមគ្នាជាក្រុម ជាមួយនឹងវប្បធម៌នៃការគោរព និងការយោគយល់។

៦. ផ្តល់ឱកាសសម្រាប់ការលូតលាស់ និងការអភិវឌ្ឍ :
ផ្តល់ឱកាសទទួលបាននូវការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ ដើម្បីជួយបុគ្គលិករីកចម្រើនក្នុងតួនាទី និងអាជីពរបស់ពួកគាត់។

៧. បង្កើតបរិយាកាសអំណោយផលដល់រាងកាយ : 
ត្រូវប្រាកដថាកន្លែងធ្វើការស្អាត មានពន្លឺល្អ និងមានផាសុកភាព។ គួរពិចារណាដាក់រុក្ខជាតិ ស្នាដៃសិល្បៈ ឬគ្រឿងលម្អផ្សេងទៀតដែលអាចបង្កើនបរិយាកាសនៅកន្លែងធ្វើការ។

៨. ដឹកនាំដោយគំរូ : 
ក្នុងនាមជាអ្នកដឹកនាំ ចូរព្យាយាមបង្ហាញអាកប្បកិរិយាដែលអ្នកចង់ឃើញនៅក្នុងក្រុមរបស់អ្នក។ ត្រូវមានការគោរព ស្មោះត្រង់ និងវិជ្ជមាននៅក្នុងការទំនាក់ទំនងរបស់អ្នកជាមួយនឹងបុគ្គលិកទូទៅមិនចំពោះ។

សូមចាំថា ការបង្កើតបរិយាកាសការងារវិជ្ជមាន គឺជាដំណើរការបន្តឥតឈប់ឈរ។ វាទាមទារឱ្យមានការខិតខំប្រឹងប្រែងជាប់លាប់ពីអ្នកគ្រប់គ្នានៅក្នុងក្រុមហ៊ុនទាំងមូល។