សញ្ញាព្រមាននៃបបូរមាត់ អាចបញ្ជាក់ពីបញ្ហាសុខភាព

អត្ថបទព័ត៌មានស្តីអំពីសុខភាព 
ក្រោមប្រធានបទ “សញ្ញាព្រមាននៃបបូរមាត់ អាចបញ្ជាក់ពីបញ្ហាសុខភាព”
អត្ថបទដកស្រង់ដោយ : ហ៊ាង បុប្ផារិទ្ធ
#MJQE #AmericanInterconSchool

ផ្នែកផ្សេងៗនៃរាងកាយ គឺសុទ្ធតែអាចបង្ហាញពីបញ្ហាសុខភាពមួយចំនួនដែលយើងគួរស្វែងយល់។ ទោះជាពេលខ្លះ យើងមិនទាន់ដឹងពីការប្រែប្រួលភ្លាមៗដែលកើតលើរាងកាយ ដោយសារតែទម្លាប់រស់នៅមិនល្អយ៉ាងណាក្តី ប៉ុន្តែយើងអាចនឹងសង្កេតឃើញសញ្ញាព្រមានមួយចំនួននៅលើភ្នែក ក្រចក ឬស្បែកជាដើម។ ដូចគ្នានេះដែរ បបូរមាត់យើងក៏អាចបញ្ជាក់ពីបញ្ហាសុខភាពផងដែរ។ សញ្ញាព្រមានពាក់ព័ន្ធនឹងសុខភាពដែលបង្ហាញតាមរយៈពេលបបូរមាត់ ជាទូទៅបបូរមាត់ដែលមានសុខភាពល្អ ច្រើនតែមានសភាពទន់ មានសំណើម និងមានពណ៌ធម្មជាតិ ហើយមានភាពខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់        ទៀត។ យ៉ាងណាមិញ យើងក៏អាចសង្កេតមើលសញ្ញាព្រមានខ្លះៗដែលកើតលើបបូរមាត់ដូចខាងក្រោម៖

១. បបូរមាត់ស្លេក :
បបូរមាត់ស្លេក ឬពណ៌ស្វាយ អាចបង្ហាញពីភាពស្លេកស្លាំង ឈាមរត់ខ្សោយ បញ្ហាផ្លូវដង្ហើម ដោយសារតែកង្វះអុកស៊ីហ្សែននៅក្នុងឈាម។

២. បបូរមាត់ស្ងួត និងប្រេះ :
ក្រៅពីកត្តាអាកាសធាតុ បញ្ហាមាត់ស្ងួត អាចបណ្តាលមកពីកង្វះជាតិទឹក ឬវីតាមីនផ្សេងៗ។ ប្រសិនបើបបូរមាត់យើងប្រេះជាប់ជាប្រចាំ នោះអាចជាសញ្ញានៃកង្វះអាហារូបត្ថម្ភ ឬបញ្ហាស្បែក។

៣. ហើមមាត់ :
ទន្ទឹមនឹងនេះដែរ បញ្ហាហើមអាចបង្កឡើងដោយអាលែកហ្ស៊ី ការឆ្លងមេរោគ ឬរលាក ដែលចាំបាច់ត្រូវធ្វើការព្យាបាល។

៤. ឈឺបបូរមាត់ ឬមានដំបៅ :
ចំណែកឯបបូរមាត់ដែលមានដំបៅ ឬឈឺចាប់ អាចបញ្ជាក់ពីការឆ្លងមេរោគផ្សេងៗ ដូចជាជំងឺដំបៅក្នុងមាត់ជាដើម។

៥. ប្រេះនៅគែមមាត់ :
ការប្រេះនៅគែមមាត់ អាចជាសញ្ញានៃកង្វះវីតាមីន B ឬជាតិដែក ដែលអាចជាការបង្ករោគផ្សិតឈ្មោះថា Angular cheilitis។

៦. បបូរមាត់ប្តូរពណ៌ :
បបូរមាត់ខ្មៅ ឬប្តូរពណ៌ អាចជាសញ្ញានៃអតុល្យភាពអ័រម៉ូន កង្វះវីតាមីន ឬជាប្រតិកម្មទៅនឹងប្រភេទថ្នាំជាក់លាក់មួយចំនួន។

គន្លឹះថែទាំបបូរមាត់ឱ្យមានសុខភាពល្អ៖
•  ញ៉ាំទឹកឱ្យបានច្រើន
•  ប្រើក្រែមព្យាបាលបបូរមាត់ប្រភេទ lip balm
•  ចៀសវាងលិទ្ធបបូរមាត់ញឹកញាប់ ពីព្រោះទឹកមាត់អាចធ្វើឱ្យបបូរមាត់ស្ងួត
•  ញ៉ាំរបបអាហារល្អៗដែលសម្បូរទៅដោយវីតាមីន និងជាតិរ៉ែ។

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://hellokrupet.com/%e1%9e%9f%e1%9e%bb%e1%9e%81%e1%9e%97%e1%9e%b6%e1%9e%96%e1%9e%91%e1%9e%bc%e1%9e%91%e1%9f%85/%e1%9e%85%e1%9f%86%e1%9e%8e%e1%9f%81%e1%9f%87%e1%9e%8a%e1%9e%b9%e1%9e%84%e1%9e%91%e1%9e%bc%e1%9e%91%e1%9f%85/181983/