ការតាំងពិព័រណ៍ស្នាដៃសិស្ស វគ្គជម្រុះជុំទី១

នៅថ្ងៃទី១៥ និង១៦ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ គណៈកម្មការសាលា និងលោកគ្រូ អ្នកគ្រូ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការតាំងពិព័រណ៍ស្នាដៃសិស្ស វគ្គជម្រុះជុំទី១ សម្រាប់សិស្សានុសិស្សថ្នាក់ទី៤ ដល់ទី១២ ដើម្បីស្វែងរកក្រុមដែលពូកែជាងគេយកទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ​​​ ។ កម្មវិធី​នេះ​​ធ្វើឡើងដើម្បី​ជំរុញ​ឱ្យ​សិស្សានុសិស្ស​ឧស្សាហ៍​​ព្យាយាម ​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ និងកាន់​តែ​ពូកែ​ជាង​មុន។