ទម្លាប់ល្អ និងអាក្រក់សម្រាប់យើងគ្រប់គ្នាបន្ទាប់ពីក្រោកពីគេងប្រចាំថ្ងៃ

អត្ថបទព័ត៌មានស្តីពីរបៀបរស់នៅ
ក្រោមប្រធានបទៈ “ទម្លាប់ល្អ និងអាក្រក់សម្រាប់យើងគ្រប់គ្នាបន្ទាប់ពីក្រោកពីគេងប្រចាំថ្ងៃ”
អត្ថបទដោយៈ ហុកសេង ប៊ុនឈឿន
#MJQE #AmericanInterconSchool

ជាទូទៅ មនុស្សគ្រប់រូបសុទ្ធតែមានទម្លាប់ខុសៗគ្នាបន្ទាប់ពីក្រោកពីគេង តែយ៉ាងណាមិញក៏មានដំបូន្មានល្អៗមួយចំនួនដែលគួរតែធ្វើ និងមិនគួរធ្វើក្រោយក្រោកពីគេង ដើម្បីសុខភាព អារម្មណ៍ និងមិនធ្វើឱ្យយើងងងុយគេង។ ជាការពិតណាស់ ទម្លាប់ខ្លះបើអ្នកធ្វើវានាពេលព្រឹកព្រលឹមបន្ទាប់ពីក្រោកពីគេង វានឹងជំនួយដល់សុខភាពធ្វើឱ្យខួរក្បាលរហ័សរហួន និងអារម្មណ៍ស្រស់ស្រាយក្នុងការបំពេញការងារ។ ដោយឡែក ទម្លាប់ខ្លះវិញ ប្រសិនបើយើងធ្វើវាបន្ទាប់ពីក្រោកពីគេង វានឹងធ្វើឱ្យប៉ះពាល់ដល់សុខភាព ធ្វើឱ្យរាងកាយអសកម្ម កើតស្រ្តេសពេញមួយថ្ងៃ (អារម្មណ៍មិនស្រឡះ ធ្វើការអ្វីក៏មិនបានដូចចិត្តខ្លួនប៉ង)។  ខាងក្រោមនេះជាការបញ្ជាក់ជូន៖ 

១. ក្រោកពីគេងគួរធ្វើទម្លាប់ល្អទាំងនេះ
-  ពត់ខ្លួន និងស្ងាប ដើម្បីឱ្យរាងកាយសកម្មឡើងវិញ  
-  បង្កើតទម្លាប់រហ័សរហួសដល់ខ្លួនក្បាលដូចជា ក្រោកពីគេងភ្លាម ព្យាយាមគិតពីអ្វីៗដែលអ្នកត្រូវធ្វើក្នុងថ្ងៃនេះ 
-  ក្រោកពីគេង គួរតែផឹកទឹកឱ្យបានមួយកែវ ពីរកែវ ឬកន្លះលីត្ររឹតតែប្រសើរ 
-  ដើរទៅរកទីកន្លែងដែលមានបរិយាកាសល្អ ដើម្បីស្រូបយកខ្យល់បរិសុទ្ធនាពេលព្រឹកព្រលឹម 
-  ងូតទឹកត្រជាក់ ព្រោះវាធ្វើឱ្យចរន្តឈាមដើរស្រួលក្នុងរាងកាយ 
-  ស្ដាប់តន្រ្តី ឬអានសៀវភៅ ដើម្បីដាស់ខួរក្បាលឱ្យដំណើរការឡើងវិញ បន្ទាប់ពីសម្រាក (គេង) អស់     រយៈពេលជាច្រើនម៉ោង 
-  ទទួលទានអាហារពេលព្រឹកឱ្យបានគ្រប់គ្រាន់ និងផឹកភេសជ្ជៈដើម្បីបង្កើនថាមពលដល់រាងកាយ និងបង្កើនការចងចាំដល់ខួរក្បាល។

២. ក្រោកពីគេងមិនគួរធ្វើទម្លាប់ទាំងនេះ
-  ងើបឡើងស្ទុះវឹងចេញពីគ្រែ ដោយមិនបានពត់ខ្លួនជាមុន អាចធ្វើប៉ះពាល់ដល់សរសៃដូចជា ជាប់សរសៃ ឬធ្ងន់ធ្ងរអាចដាច់សរសៃ 
-  ក្រោកពីគេងទទួលទានកាហ្វេភ្លាមៗ
-  ឆែកមើលទូរសព្ទមុនពេលក្រោកចេញពីលើគ្រែ
-  មិនផឹកទឹកឱ្យបានគ្រប់គ្រាន់  
-  ទទួលទានអាហារពេលព្រឹកដែលមានជាតិកាបូអ៊ីដ្រាតខ្ពស់
-  ទោះបីជារដូវក្ដៅ ឬត្រជាក់យ៉ាងណា បើងូតទឹកក្ដៅពេលព្រឹក វានឹងប៉ះបាល់ដល់ចរន្តឈាម អារម្មណ៍មិនស្រស់ស្រាយ និងឆាប់ស្រ្តេស៕

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://sokhakrom.com/kh/healthtip/detail/1059