ការប្រកួតតែងសេចក្តី ម៉េងលី ជេ. គួច លើកទី១៣

កាលពីថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ បានរៀបចំការប្រកួតតែងសេចក្តី ម៉េងលី ជេ.គួចលើកទី១៣។ ការរៀបចំការប្រកួតប្រជែងបែបនេះពិតជាមានសារៈសំខាន់ណាស់ ព្រោះកូនសិស្សអាចទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀត ហើយលើសពីនេះ ការប្រកួតប្រជែងអាចជួយបំផុសស្មារតីកូនសិស្សឲ្យកាន់មានការប្រកួតប្រជែង ដើម្បីពួកគេកាន់តែមានភាពជឿជាក់ និងខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីទទួលបានជោគជ័យ និងសម្រេចគោលដៅរបស់ពួកគេ។ អ្វីដែលល្អបំផុតនៅក្នុងការប្រកួតប្រជែងនោះគឺ វាអាចជំរុញឲ្យកូនសិស្សកាន់តែខិតខំប្រឹងរៀនដោយមិនដឹងខ្លួន ហើយវាក៏ជាផ្នែកមួយនៃចំណេះទូទៅរបស់ពួកគេផងដែរ។