អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា និងការអប់រំ
ក្រោមប្រធានបទ : “APP របស់ក្រសួងការងារ អាចឱ្យសិស្សចូលរៀនជំនាញល្អៗចំនួន១១មុខដោយឥតគិតថ្លៃ”
អត្ថបទដកស្រង់ដោយ : អ៊ាត ចំរើន
#MJQE #AmericanInterconSchool
សម័យទំនើបនេះ អ្វីៗសុទ្ធតែមាននៅលើឌីជីថលទាំងអស់។ នៅកម្ពុជាមាន App មួយដែលបានប្រមូលផ្ដុំទៅដោយវគ្គរៀនជំនាញ ឬរៀនបច្ចេកទេសជាច្រើនដាក់ឱ្យសាធារណជនអាចចុះឈ្មោះចូលរៀនបានដោយឥតគិតថ្លៃ។ TVET E-Learning App គឺជា App ដែលបង្កើតឡើងដោយក្រសួងការងារ និងបណ្ដុះបណ្ដលវិជ្ជាជីវ: ហើយបានប្រមូលផ្ដុំមេរៀនបច្ចេកទេសដូចជា “កសិកម្ម, មេកានិក, អគ្គិសនី និងថាមពល, បច្ចេកវិទ្យាព័ត៌មានវិទ្យា, គ្រប់គ្រងធុរកិច្ច, ធុរកិច្ច ICT, កម្មន្តសាល, សំណង់ស៊ីវិល, បរិក្ខាត្រជាក់ និងកម្ដៅ, ស្ថាបត្យកម្ម, អេឡិចត្រូនិក”។
ទន្ទឹមនឹងនេះ នៅតាមមេរៀនៗនីមួយៗសុទ្ធតែភ្ជាប់មកជាមួយនូវការពន្យល់យ៉ាងក្បោះក្បាយ លំហាត់អនុវត្ត ព្រមទាំងមានវីដេអូបង្រៀន ឯកសារមេរៀនអេឡិចត្រូនិក ការស្វ័យវាយតម្លៃការសិក្សា ចំណេះដឹង និងព័ត៌មានផ្សេងៗពាក់ព័ន្ធទៅនឹងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា។ សិក្ខាកាម និងសាធារណៈជនទាំងអស់ អាចទាញយក App នេះមកប្រើប្រាស់បានទាំងក្នុង Play Store និង App store។
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://tech-cambodia.com/ articles/App-learning-skills-TVET