អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា
ក្រោមប្រធានបទ “វិធីសាស្រ្ត៥យ៉ាង ក្នុងការថតរូបស្អាតៗដោយប្រើទូរសព្ទដៃ”
អត្ថបទដកស្រង់ដោយ : អ៊ាត ចំរើន
#MJQE #AmericanInterconSchool
មនុស្សជាច្រើនកំពុងតែប្រើប្រាស់ស្មាតហ្វូន ដើម្បីទំនាក់ទំនងការងារ ការប្រកបរបររកស៊ី ការចែករំលែកក្នុងបណ្តាញសង្គមផ្សារភ្ជាប់ទំនាក់ទំនងគ្នា និងក្នុងគោលបំណងថតរូបស្អាតៗ តែភាគច្រើនពួកគេមិនទាន់យល់ដឹង និងរៀនពីវិធីសាស្រ្តក្នុងការថតរូបស្អាតៗ ប្លែកៗនៅក្នុងទូរសព្ទដៃស្មាតហ្វូននៅឡើយទេ។ ក្នុងការប្រើប្រាស់ស្មាតហ្វូន ដើម្បីថតរូបបានល្អនិងស្អាត យើងគួរដឹងពីវិធីសាស្រ្ត៥យ៉ាងក្នុងការថតរូប ស្អាតៗមុនចាប់ផ្តើមថតរូប៖
១. ជូតសម្អាតត្រង់កពា្ចក់កាមេរ៉ា ឬលេន :
ការមិនបានជូតសម្អាតត្រង់កពា្ចក់កាមេរ៉ា ឬលេន ជាហេតុធ្វើឱ្យរូបភាពមានលក្ខណៈស្រអាប់ ឬមិនសូវច្បាស់ល្អ។ ដូចនេះដើម្បីបានរូបភាពមានគុណភាពច្បាស់ល្អ និងស្អាត យើងគួរសម្អាតកញ្ចក់កាមេរ៉ាជាមុន មុនចាប់ផ្តើមថត។
២. បើកមុខងារ Grid Line :
Grid Line គឺជាខ្សែបន្ទាត់ផ្តេកពីរ និងបពា្ឈរពីរ រត់កាត់គ្នា ដែលជាទូទៅគេហៅថាខ្សែបន្ទាត់ Rule of Thirds។ ការដាក់ខ្សែបន្ទាត់នេះ គឺងាយស្រួលក្នុងការដាក់មើលប្លង់ ដើម្បីកុំឱ្យលម្អៀង មិនត្រង់ មិនស្មើ និងចាប់ ប្លង់រូបភាពបានស្អាត។
៣. ការចុច Focus :
ពេលយើងសំដៅចង់ថតអ្វីមួយ សូមកុំភ្លេចប្រើម្រាមដៃចុចឱ្យចំចំណុចសំខាន់ ឬទីតាំង ឬរូបមនុស្សជាមុនសិន ឬចុចឱ្យជាប់អូសឡើងលើចុះក្រោម ដើម្បីសារ៉េពន្លឺ មុននឹងធ្វើការថត ការធ្វើបែបនេះគឺដើម្បីឱ្យរូបភាពមានសភាពច្បាស់ល្អ ភ្លឺ មិនព្រាល។
៤. របៀបកាន់ទូរសព្ទតម្រូវទីតាំងតាមប្រធានបទ ឬមនុស្ស :
យើងជាអ្នកថត យើងត្រូវដឹងថាកាន់ទូរសព្ទបែបណា ដាក់ខិតក្រោម ឬខិតលើ ផ្តេក ឬបពា្ឈរ ខិតធ្វេង ឬស្តាំ ធ្វើយ៉ាងណាឱ្យរូបចេញមកស្អាត ពិសេសគួរប្រាប់អ្នកដែលយើងថតឱ្យថយក្រោយ ឬមកមុខ ខិតធ្វេង ឬស្តាំ ដើម្បីឱ្យស៊ីគ្នានឹងប្លង់ផ្ទៃខាងក្រោយ។
៥. វិធី Zoom :
ការថតដោយទាញពង្រីករូបភាពមិនងាយស្រួលនោះទេ វាអាចធ្វើឱ្យប៉ះពាល់គុណភាពរូប យើងគួរប្រើ បច្ចេកវិទ្យាទំនើបៗនៅក្នុងកាមេរ៉ារបស់ខ្លួន ដែលហៅថាឌីជីថលហ្សូមវិញ វាអាចរក្សាគុណភាពរូបក្នុងកម្រិត 2X ឬ 5X រហូតដល់ 10X ហ្សូម បានយ៉ាងល្អប្រសើរឯណោះ។
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://news.sabay.com.kh/