អត្ថបទព័ត៌មានស្តីពីរបកគំហើញ ក្រោមប្រធានបទ “របកគំហើញនៃការផែនដី ២.០ (Kepler-៤៥2b)”
អត្ថបទដកស្រង់ដោយ : ផាន់ សុភាព
#MJQE #AmericanInterconSchool
តើវាពិជាការផ្ញាក់ផ្អើលដែឬទេ ប្រសិនបើមានភពផែនដីទី២? មនុស្សយើងភាគច្រើនមិនដែលគិតថាមានភពផ្សេងទៀតស្រដៀងផែនដីយើងទេ។ នៅក្នុងចក្រវាលរបស់យើងពិតជាមានភពច្រើន ហើយ ក៏មានភពខ្លះមានសភាពដូចផែនដីផងដែរ នេះបើយោងតាមការស្រាវជ្រាវរបស់អង្គការ NASA ដោយកែវយឺតអវកាស Kepler។ អ្វីដែលសំខាន់នោះគឺ NASA បានប្រកាសការរកឃើញភពផែនដី
២.០ ក្នុងថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០១៥ មានចម្ងាយពីផែនដីត្រឹមតែ ១,៨០០ឆ្នាំពន្លឺតែប៉ុណ្ណោះ (១ ឆ្នាំពន្លឺ = 9.461ពាន់ពាន់លានគីឡូម៉ែត្រ)។ ហេតុអ្វីបានជាអង្គការ NASA ហ៊ានអះអាង និងដាក់
ឈ្មោះភព Kepler-៤៥2b ថាជាភពផែនដីទី២ (អ្នកខ្លះហៅវាថាជាភពកូនភ្លោះរបស់ផែនដីយើង)? មានចំណុចសំខាន់ៗមួយចំនួនបានបង្ហាញពីភាពស្រដៀងគ្នារវៀងភពផែនដី និង Kepler-៤៥2b៖
១. លក្ខណៈស្រដៀងគ្នា :
ក. ម៉ាស់ កាំ និងសីតុណ្ហភាព
ផែនដី ២.០ (Kepler-៤៥2b) មានម៉ាស់ប្រហែល ៥ដងនៃផែនដី ហើយទំនាញផ្ទៃរបស់វាគឺ
ជិតពីរដងច្រើនជាងផែនដីរបស់យើង។ ប្រសិនបើវាជាភពផែនដី វាទំនងជាភពផែនដីដែលមានភ្នំភ្លើងសកម្មជាច្រើន ដោយសារតែម៉ាស់ និងដង់ស៊ីតេខ្ពស់ជាងរបស់វា បើនិយាយពីពពករបស់វាវិញគឺមានសភាពក្រាស និងអ័ព្ទគ្របដណ្តប់លើផ្ទៃជាច្រើន។ ភពមួយនេះត្រូវការចំណាយពេល៣៨៥ថ្ងៃដើម្បីគោចរជុំវិញព្រះអាទិត្យរបស់វា។ កាំរបស់វាធំជាងផែនដី ៥០% ហើយស្ថិតនៅក្នុងតំបន់ដែលអាចមានជីវិតរស់នៅបានក្នុងប្រព័ន្ធព្រះអាទិត្យរបស់ខ្លួន។ វាមានសីតុណ្ហភាពលំនឹង ២៦៥K (−8°C; 17°F) ក្តៅជាងផែនដីបន្តិច។
ខ. ព្រះអាទិត្យរបស់ Kepler-៤៥2b
ភពមួយនេះមានព្រះអាទិត្យដែលមានម៉ាស់ ៣.៧% ច្រើនជាង និង ១១% ធំជាងព្រះអាទិត្យ
របស់ផែនដី។ ផ្ទៃសីតុណ្ហភាពខាងលើរបស់វាមាន ៥៧៥៧K ប្រហាក់ប្រហែលទៅនឹងព្រះអាទិត្យដែលមានផ្ទៃសីតុណ្ហភាព ៥៧៧៨K ហើយវាមានអាយុចាស់ជាងផែនដីប្រហែល ១.៥ពាន់ពាន់លានឆ្នាំ។
គ. គន្លងគោចរ
Kepler-៤៥2b គោចរជុំវិញព្រះអាទិត្យរបស់វា ជាមួយនឹងរយៈពេលគន្លង ៣៨៥ថ្ងៃ និងកាំ
នៃគន្លងប្រហែល ១.០៤ AU ដែលស្ទើរតែដូចគ្នានឹងផែនដី (១ AU) ។ ហើយព្រះអាទិត្យរបស់វាមាន
ឈ្មោះថា Kepler-៤៥2b ដែលមានពន្លឺភ្លឺជាងព្រះអាទិត្យប្រហែល ២០% (L = ១.២ L☉)។
២. អំណោយផលជីវិត :
ដោយសារតែភព Kepler-៤៥2b មានទំហំធំជាងផែនដី ៥០ភាគរយ វាទំនងជាមានម៉ាស់ប្រហែល ៥M ?ដែលអាចអនុញ្ញាតឱ្យវារក្សាមហាសមុទ្រណាមួយដែលវាអាចមានរយៈពេលយូរ ដោយការពារ Kepler-៤៥2b ពីការចុះចាញ់ទៅនឹងឥទ្ធិពលផ្ទះកញ្ចក់បានរយៈពេលយូរជាង ៥០០លានឆ្នាំតទៅទៀត។ ទាំងនេះជាលទ្ធផលនឹងត្រូវបានអមដោយវដ្តកាបូណាត-ស៊ីលីតត្រូវបាន "រារាំង" ដោយពង្រីកអាយុជីវិតរបស់វាដោយសារតែមានសកម្មភាពភ្នំភ្លើងកើនឡើងនៅលើ Kepler-៤៥2b។ កត្តានេះអាចអនុញ្ញាតបង្កឱ្យមានសក្តានុពលនៃជីវិតណាមួយនៅលើផ្ទៃរបស់ភពនេះ។
ទោះបីជាអ្នកវិទ្យាសាស្រ្តមិនមានតម្រុយច្រើនពី Kepler-៤៥2b ក៏ដោយ តែមនុស្សជាតិទាំងមានសង្ឃឹមយ៉ាងខ្លាំងថានៅថ្ងៃអនាគតពួកយើងមិនរស់ដោយភាពឯការនោះទេ វាមានន័យថាអ្នកវិទ្យាសាស្ត្រប្រាកដជារកឃើញភពដែលមានជីវិតរស់នៅដូចផែនដីយើង។ បើមានជីវិតរស់នៅផ្សេងទៀត នោះផែនដីមានអ្វីកើតឡើង? ចូរយើងគិតទាំងអស់គ្នា។ តើអ្នកពិតជាចង់ឱ្យមានភាវៈមានជីវិតរស់នៅលើភពផ្សេងទេ?