បច្ចេកវិទ្យាបានផ្លាស់ប្តូររបៀបក្នុងការចម្អិនអាហារ

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា 
ក្រោមប្រធានបទ “បច្ចេកវិទ្យាបានផ្លាស់ប្តូររបៀបក្នុងការចម្អិនអាហារ”
អត្ថបទដកស្រង់ដោយ : លួន ស្រីទូច
#MJQE #AmericanInterconSchool

បច្ចុប្បន្នបច្ចេកវិទ្យាបានចូលរួមក្នុងវិស័យជាច្រើនដើម្បីឱ្យកាន់ទំនើប និងរហ័សទាន់ចិត្ត ព្រមទាំងបង្កលក្ខណៈងាយស្រួលសម្រាប់អ្នកប្រើប្រាស់។ បច្ចេកវិទ្យាបានអភិវឌ្ឍយ៉ាងខ្លាំងក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ វាមានឥទ្ធិពេលលើគ្រប់ទិដ្ឋភាពនៃជីវិតរស់នៅរបស់មនុស្សផងដែរ។ បច្ចេកវិទ្យាបានជួយផ្លាស់ប្តូរពីរបៀបដែលមនុស្សចម្អិនអាហាររបស់ពួកគេ។

គេហទំព័រមួយចំនួនធំស្តីពីការចម្អិនអាហារបានលេចឡើងនៅលើអ៊ីនធឺណេតក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលមានបង្ហាញពីរូបមន្តធ្វើអាហារជាច្រើនប្រភេទ។ អ្នកដែលចូលចិត្តចម្អិនអាហារភាគច្រើនចូលចិត្តចូលទៅគេហទំព័រច្រើនជាងការមើលសៀវភៅរូបមន្តបុរាណ ព្រោះវាងាយស្រួលក្នុងការធ្វើតាមដោយមានរូបភាព និងសកម្មភាពជាក់ស្តែង។ លើសពីនេះទៀត ម្ហូបអាហារមានរូបមន្តរាប់ពាន់មុខនៅក្នុងគេហទំព័រ។

គេហទំព័រធ្វើម្ហូបបានជួយមនុស្សឱ្យជីវិតរបស់ពួកគេកាន់តែងាយស្រួលផងដែរ។ ជាឧទាហរណ៍ ពួកគេអាចរកមើលគេហទំព័របែបនេះតាមរយៈថេប្លេត ឬស្មាតហ្វូន ខណៈពេលកំពុងធ្វើម្ហូបនៅក្នុងផ្ទះបាយ។ ម្យ៉ាងទៀត ការអភិវឌ្ឍបច្ចេកវិទ្យាបានធ្វើឱ្យអ្វីៗមាននៅចុងម្រាមដៃរបស់មនុស្ស។ វាត្រូវបានគេកំណត់ថាជាង ៤០% នៃចុងភៅអាជីពស្វែងរកតាមអ៊ីនធឺណេត មុនពេលពួកគេរៀបចំចានថ្មី។ ម៉្យាងវិញទៀត ចុងភៅមួយចំនួនធំបានថតរូបមុខម្ហូបរបស់ពួកគេ ចែករំលែកជាមួយចុងភៅផ្សេងទៀត។ មនុស្សជាច្រើនចូលចិត្តមើលវីដេអូទាក់ទងនឹងការធ្វើម្ហូប ដែលត្រូវបានរក្សាទុកតាមអ៊ីនធឺណេត។ វីដេអូទាក់ទងនឹងការធ្វើម្ហូបមួយចំនួនធំកំពុងត្រូវបានបង្ហោះទៅក្នុង YouTube ជារៀងរាល់ថ្ងៃ ដើម្បីបំពេញតម្រូវការនេះ។ ការមើលវីដេអូបែបនេះគឺពិតជាងាយស្រួលបំផុត ហើយមនុស្សអាចស្វែងរកបានយ៉ាងងាយស្រួលដើម្បីស្រាយចម្ងល់ទាំងអស់ដែលពួកគេមាន។

អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖
https://www.engadget.com/2016-09-23-how-tech-has-changed-how-we-cook.html