ផលប៉ះពាល់នៃការរំលូតកូន

អត្ថបទព័ត៌មានស្តីពីសុខភាព 
ក្រោមប្រធានបទ “ផលប៉ះពាល់នៃការរំលូតកូន”
អត្ថបទដកស្រង់ដោយ : ផាន់ សុភាព
#MJQE #AmericanInterconSchool

អង្គការសុខភាពពិភពលោក (WHO) បានឱ្យនិយមន័យរបស់សុខភាពថា ជាស្ថានភាពនៃសុខុមាល
ភាពផ្លូវកាយ ផ្លូវចិត្ត និងសង្គមពេញលេញ ដោយមិនរាប់បញ្ចូលការគ្មានជំងឺតែមួយមុខនោះទេ។ មនុស្សគ្រប់រូបគួរទទួលបានការថែទាំសុខភាពល្អពេញបរិបូរ រួមទាំងកត្តាសេវាថែទាំការរំលូតកូន យ៉ាងទូលំទូលាយដែលរួមមានព័ត៌នៃមានការគ្រប់គ្រងការរំលូតកូន និងការថែទាំក្រោយការរំលូត កូន។

ជារៀងរាលឆ្នាំ ស្ទើរតែជិតពាក់កណ្តាលនៃចំនួនស្ត្រីដែលមានផ្ទៃពោះ ១២១លាននាក់ មានការ រំលូតកូន និយាយដោយសាមញ្ញមានស្រ្តី ៦/១០ រំលូតកូនដោយអចេតនា និង៣/១០ ដោយ ចេតនា។ ការរំលូតកូនដោយមានសុវត្ថិភាពគឺជាការអនុវត្តដោយប្រើវិធីសាស្ត្រដែលបានណែនាំ ដោយអង្គការសុខភាពពិភពលោក ដែលសមស្របនឹងរយៈពេលមានផ្ទៃពោះ និងដោយអ្នកដែល មានជំនាញជាចាំបាច់។

ផលប៉ះពាល់នៃការរំលូតកូន :
ទោះបីជាមានគោលនយោបាយ និងការរឹតត្បិតសិទ្ធិក្នុងការរំលូតកូន ក៏មិនអាចជួយកាត់បន្ថយ ចំនួននៃការរំលូតកូនបាទេ។ ទោះយ៉ាងណាក៏ដោយ វាប៉ះពាល់យ៉ាងខ្លាំងថា តើដំណើរការនៃ ការរំលូតកូនប្រកបបានសម្រេចដោយសុវត្ថិភាព ឬអត់។ ឧបសគ្គចំពោះការថែទាំនៃការរំលូតកូន ប្រកបដោយសុវត្ថិភាព ទាន់ពេលវេលា ទីតាំងដែលអាចទៅដល់បាន តម្លៃសមរម្យ ការគោរព និងមិនរើសអើង អាចជាកត្តាបណ្តាលឱ្យមានទុក្ខព្រួយផ្លូវចិត្ត និងរំលោភលើសិទ្ធិឯកជនភាពរបស់ ស្ត្រី និងកុមារី។ សិទ្ធិទទួលបានសមភាពនឹងការមិនរើសអើង និងសិទ្ធិដើម្បីរួចផុតពីការធ្វើទារុណ កម្ម អំពើឃោរឃៅ អមនុស្សធម៌ និងការផ្តន្ទាទោស ក៏មានការជះឥទ្ធិពលដល់ការរំលូតកូនផងដែរ។ វាក៏មាផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ សង្គមមនុស្ស និងសហគមន៍ រួមទាំងផលប៉ះពាល់អវិជ្ជមានដល់ លទ្ធភាពរបស់ស្ត្រី និងកុមារីក្នុងការទទួលបានការអប់រំ និងការចូលរួមយ៉ាងពេញលេញនិងមាន ប្រសិទ្ធភាពនៅក្នុងសង្គម ហើយវាក៌មានផលប៉ះពាល់ដល់កត្តាធំៗមួយចំនួនទៀតដូចជា ផលប៉ះ ពាល់សុខភាព (ផ្លូវកាយ និងផ្លូលចិត្ត) ផលប៉ះពាល់ផ្នែកនយោបាយ និងច្បាប់ (ច្បាប់ និងមតិ សាធារណៈ) និងផលប៉ះពាល់រយៈពេលវែង (ការផ្លាស់ប្តូរប្រជាសាស្រ្ត និងវប្បធម៌)។

របៀបថែទាំនៃការរំលូតកូនប្រកបដោយសុវត្ថិភាព :
ការធានាថាការថែទាំការរំលូតកូនប្រកបដោយសុវត្ថិភាព និងថ្លៃថ្នូរគឺអាចសម្រេចបាននៅក្នុងការអនុ
វត្តតាមលក្ខខណ្ឌដូចខាងក្រោម៖
•  មានបុគ្គលិកសុខាភិបាលគ្រប់គ្រាន់តាមឯកទេសផ្សេងៗគ្នា និងផ្តល់ការថែទាំការ រំលូតកូនតាមលទ្ធភាព។
•  បុគ្គលិកសុខាភិបាលត្រូវបានបណ្តុះបណ្តាលដើម្បីផ្តល់ការថែទាំប្រកបដោយសុវត្ថិភាព រួមទាំងការគោរព   និងប្រឹក្សាបកស្រាយគោលនយោបាយសមស្របតាមសិទ្ធិ មនុស្ស។
•  មនុស្សមានសិទ្ធិទទួលបានព័ត៌មានត្រឹមត្រូវ និងមិនលំអៀង ដើម្បីការពារការមាន ផ្ទៃពោះដោយអចេតនា   និងធ្វើការសម្រេចចិត្តដោយស្វ័យភាពអំពីការរំលូតកូន។

អត្ថបទខាងលើត្រូវបានដកស្រង់ចេញពីរបាយការណ៍របស់អង្គការសុខភាពពិភពលោក ក្នុងគោល បំណងជួយដល់ការគាំពារសុខភាពរបស់ស្រ្តី និងលើកទឹកចិត្តក្នុងការដោះស្រាយពីបញ្ហានៃការ រំលូតកូនប្រកបដោយសុវត្ថិភាពខ្ពស់។ ស្ត្រីជាមាតាពិពភលោក!

អត្ថបទដកស្រង់ បកប្រែ និងកែសម្រួលចេញពី៖
https://www.who.int/health-topics/abortion#tab=tab_1