នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ បានដឹកនាំសិស្សានុសិស្សថ្នាក់ទី៤ ធ្វើដំណើរទៅទស្សនកិច្ចសិក្សាលើកទី១៨០ ទៅសារមន្ទីរជាតិ ដែលស្ថិតនៅរាជធានីភ្នំពេញ។
នៅពេលធ្វើដំណើរទៅដល់សារមន្ទីរជាតិ លោកគ្រូ អ្នកគ្រូបានធ្វើការបង្ហាញពីប្រភេទចម្លាក់ ក្បូរក្បាច់រចនា អាយុកាល និងឈ្មោះផ្សេងៗរបស់ចម្លាក់នីមួយៗ ជាពិសេសលោកគ្រូ អ្នកគ្រូបានធ្វើការបង្ហាញប្រាប់មរតកស្នាដៃដែលដូនតាខ្មែរបានបន្សល់ទុកមក។ បន្ថែមលើនេះទៅទៀត លោកគ្រូ អ្នកគ្រូបានរៀបរាប់ពីចម្លាក់ជូនដល់សិស្សានុសិស្សបានសិក្សាស្វែងយល់។ មគ្គុទ្ទេសក៍ប្រចាំការនៅទីនោះបានរៀបរាប់ថា សារមន្ទីរជាតិកម្ពុជា គឺជាកន្លែងតម្កល់នូវសម្បត្តិ បេតិកភណ្ឌជាតិមានអាយុកាលរាប់រយឆ្នាំមកហើយ។ ទាំងអស់នេះហើយ ដែលបង្ហាញឱ្យយើងឃើញកាន់តែច្បាស់ពីប្រវត្តិសាស្រ្ត សាសនា និងវប្បធម៌ប្រពៃណីខ្មែរកាន់តែច្បាស់លាស់ថែមទៀត គួបផ្សំនឹងទេសភាពស្រស់បំព្រង ដែលមានខ្យល់អាកាសបរិសុទ្ធ និងមានផាសុខភាពល្អផងដែរ។
ក្រោយពីទស្សនកិច្ចនៅសារមន្ទីរជាតិទាំងមូលចប់សព្វគ្រប់ហើយ លោកគ្រូ អ្នកគ្រូបានដឹកនាំសិស្សានុសិស្សទៅកាន់សាលារៀនវិញ ប៉ុន្តែមុនពេលត្រឡប់ទៅវិញលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់បានថតរូបអនុស្សាវរីយ៍ និងមកដល់សាលារៀនវិញប្រកបដោយសុវត្ថិភាព និងភាពសប្បាយរីករាយ។សិស្សានុសិស្សបានស្គាល់ បានយល់ដឹងកាន់ស៊ីជម្រៅពីសារមន្ទីរជាតិ ដែលស្ថិតនៅរាជធានីភ្នំពេញ និងបានយល់ដឹងបន្ថែមអំពីសាសនា ចម្លាក់ក្បូរក្បាច់ រចនាបថជាដើម។