កន្លែងកម្សាន្តដ៏ពេញនិយមនៅក្បែរក្រុងភ្នំពេញ

អត្ថបទព័ត៌មានការកម្សាន្ត
ក្រោមប្រធានបទ ”កន្លែងកម្សាន្តដ៏ពេញនិយមនៅក្បែរក្រុងភ្នំពេញ”
អត្ថបទដកស្រង់ដោយ : ពូន វាសនា
#MJQE #AmericanInterconSchool

នៅថ្ងៃចុងសប្តាហ៍ ឬថ្ងៃឈបើសម្រាកពីការងារ លោកអ្នកមិនចាំបាច់ចំណាយពេលវេលាធ្វើដំណើរដំណើរច្រើនម៉ោងដើម្បីទៅកម្សាន្តនៅកន្លែងឆ្ងាយៗនោះទេ។ លោកអ្នកដែលរស់នៅក្នុងទីក្រុងភ្នំពេញ អាចបែរមកលេងកន្លែងកម្សាន្តជិតៗក្បែររាជធានីភ្នំពេញ។ ខ្ញុំសូមណែនាំកន្លែងកម្សាន្តទាំង៥ ទាំងស្អាត សប្បាយ ហើយប្លែកអារម្មណ៍ថែមទៀតផង ដែលកន្លែងកម្សាន្តទាំងនោះមានដូចខាងក្រោម៖

១. ហ្គាឌិនស៊ីធី វ៉តធើផាក (Garden City Water Park) :
ជាសួនទឹកដែលមានទំហំជាងគេនៅកម្ពុជា។ សួនទឹកមួយនេះគឺស្ថិតនៅលើមហាវិធីវិមានឈ្នះឈ្នះ ខណ្ឌ
ជ្រោយចង្វារ រាជធានីភ្នំពេញ។ លោកអ្នកអាចធ្វើដំណើរតាមស្ពានជ្រោយចង្វារក៏បាន តាមស្ពានលីយ៉ុងផាត់ក៏បាន។

២. សួនសត្វភ្នំពេញសាហ្វារី :
ជាសួនសត្វដ៏ធំ និងស្អាតជាងគេក្នុងនោះមានប្រភេទសត្វច្រើនចម្រុះគ្នា។ សួនសត្វភ្នំពេញសាហ្វារី ដែលមានទីតាំងស្ថិតនៅភូមិព្រែកតារ័ត្ន ឃុំព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

៣. ពហុកីឡដ្ឋានមរតកតេជោ :
កីឡដ្ឋានបាល់ទាត់ និងអត្តពលកម្មក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា ដែលនាកីឡដ្ឋានទំនើបផុតលេខនៅកម្ពុជា។

៤. វិមានឈ្នះឈ្នះ :
មានទីតាំងស្ថិតនៅស្របផ្លូវគ្នាជាមួយនឹង Garden City Water Park សួនសត្វសាហ្វារី និងពហុកីឡដ្ឋានមរតកតេជោ តែម្ដង ដូច្នេះធ្វើដំណើរតែម្ដងចូលលេងបានច្រើនកន្លែង មិនខាតជើង។

៥. តំបន់លំហែកាយ ស្កាយលែន :
ជាតំបន់ទេសចរណ៍ដែលភាគច្រើនគេនិយមទៅញ៉ាំអាហារថ្ងៃត្រង់ និងទៅថតរូបលេងកម្សាន្ត។ លោកអ្នកអាចធ្វើដំណើរតាមផ្លូវជាតិលេខ៦ ទៅដល់ស្ពានព្រែកតាមាក់ ឆ្លងស្ពានទៅកាន់វិហារសួគ៌ក៏បាន ឬ អាចឆ្លងសាឡាងអរិយក្សត្រ ឬក៏ឆ្លងសាឡាងស្វាយជ្រុំទៅក៏បាន ហើយក៏ជិតផងដែរ។ 

៦. ដំណើរកម្សាន្តតាមទូកមើលថ្ងៃរះក្នុងទីក្រុងភ្នំពេញ :
ភ្នំពេញ ជារាជធានីដ៏រស់រវើកនៃប្រទេសកម្ពុជា ស្ថិតនៅចំណុចប្រសព្វនៃទន្លេមេគង្គ និងទន្លេសាប។ ដំណើរកម្សាន្តតាមទូកពេលថ្ងៃរះ មិនត្រឹមតែផ្តល់នូវបទពិសោធន៍ស្ងប់ស្ងាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវទិដ្ឋភាពបែប Panoramic នៃទីក្រុងដែលភ្ញាក់ពីគេងផងដែរ។ មើលមេឃប្តូរពណ៌ពីលើព្រះបរមរាជវាំង និងច្រាំងទន្លេដ៏អ៊ូអរ។ នេះគឺជាវិធីដ៏ល្អឥតខ្ចោះ ដើម្បីចាប់ផ្តើមថ្ងៃរបស់អ្នកជាមួយនឹងសន្តិភាព និងភាពស្រស់ស្អាត។

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://business.sabay.com.kh/article/1326304